ព័ត៌មានជាតិ
ចូលលួចលុយដល់ក្នុងផ្ទះត្រូវម្ចាស់តាមទាន់វាយស្ទើរស្លាប់ស្ទើររស់
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ចូលលួចលុយដល់ក្នុងផ្ទះត្រូវម្ចាស់តាមទាន់វាយស្ទើរ ស្លាប់ស្ទើររស់ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។
ករណីនេះដែរបានកើតឡើងនៅវេលាវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្រពាំង សំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនៃអធិការដ្ឋានគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យដែលចូលលួចលុយហើយត្រូវប្រជាពលរដ្ធចាប់បាននោះមានឈ្មោះ ផ្លាយ សុផ្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ប្រាក់ ថង ភេទស្រីអាយុ ៦០ឆ្នាំ រស់នៅចំណុចផ្សារពីរជាន់ បឹងត្រកួន ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។
លោកអធិការស្រុកបានអោយដឹងទៀតថា ដោយបានទទួលព័ត៍មានពីឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថាមានជន សង្ស័យចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ធ ទើបលោកបានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោករមៀត អោយចុះទៅដល់ទីតាំងកើតហេតុឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់ទីស្នាក់ការ ប៉ុស្ដិ៍ដើម្បីសួរនាំ។

លោកអធិការស្រុកបានបញ្ជាក់ទៀតថា លុយដែលជនសង្ស័យលួចបានមានលុយបាទចំនួន៤.៨៤០ បាទ និងលុយខ្មែរចំនួន១៥០.០០០រៀល។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួន ពិតជាបានចូលលួចយកលុយរបស់ឈ្មោះប្រាក់ ថង ពិតប្រាកដមែនហើយក្រោយពីសួរនាំរួច នគរ បាលប៉ុស្ដិ៍ បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕
អត្ថបទដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


