ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាលស្នើឲ្យម្ចាស់អាជីវកម្មខ្សាច់ក្នុងក្រុងតាខ្មៅ ជួយជួសជុលផ្លូវនិងចេញថ្លៃបោសសំអាតរាល់ខែ
អាជ្ញាធរខេត្តកណ្តាលបានស្នើឱ្យម្ចាស់អាជីវកម្មខ្សាច់នៅក្នុងក្រុងតាខ្មៅ ទាំង២២ដេប៉ូជួយជួសជុលផ្លូវ លូនិងជួយចេញបោសសម្អាតជារៀងរាល់ខែ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងណែនាំទៅដល់អាជីវកម្មខ្សាច់ ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី២២វិច្ឆិកា លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលបានបានស្នើដល់ម្ចាស់អាជីវកម្ម ទាំង២២ដេប៉ូឱ្យចូលរួមដើម្បីធានាការថែទាំ ផ្លូវប្រវែង២៨,៥គីឡូម៉ែត្រ លូ ឱ្យបានស្អាតជាប្រចាំ ដោយគិតចាប់ពី ផ្លូវ២១អា និងផ្លូវ២១បេ ប្រវែង ៦គីឡូម៉ែត្រ និងត្រូវចូលរួមជួសជុលកំណាត់ផ្លូវដែលខូចខាត ប្រសិនបើការដឹកជញ្ជូនធ្វើឲ្យខូចខាតផ្លូវ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ម្ចាស់អាជីវកម្មត្រូវរួមគ្នាជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន ១០០,០០០,០០០រៀល ដោយសំដៅលើការបោសសំអាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ ដែលត្រូវប្រើប្រាស់ គ្រឿងចក្រចំនួន ០៧គ្រឿង និងកម្មករ ២៥នាក់។
លោក ណុប ដារ៉ា បានណែនាំដល់មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ ដើម្បីដឹងថា តើម្ចាស់អាជីវកម្មទាំងនោះ មានការសំអាត និងបានធ្វើកន្លែងលាងរថយន្តខ្សាច់មុនពេលដឹកខ្សាច់ចេញពីដេប៉ូត្រឹមត្រូវដែរឫទេហើយ បើម្ចាស់អាជីវកម្មណាមួយមិនសហការ នេះអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។
ទន្ទឹមនឹងនេះដែរ លោកអភិបាលរងខេត្តក៏បានជំរុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹក ខ្សាច់ ដឹកដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា« រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសំអាតកង់ឡានឲ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឲ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឲ្យបានស្អាត ក្នុងករណីម្ចាស់អាជីវកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវឱ្យបានស្អាតឡើងវិញ និងត្រូវរងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង»។

យ៉ាងណាក៏ដោយ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំង២២ដេប៉ូ ដែលបានសហការក្នុងការរួមចំណែកថែរក្សា និងជួសជុលផ្លូវ ក៏ដូចជាចូលរួមស្ដារលូ ដើម្បីផ្លូវស្អាតនិងគ្មានទឹកដក់ផងដែរ៕
ដោយ ៖ សំអឿន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


