ព័ត៌មានអន្ដរជាតិ
អវកាសយានិក ចិន ៣ រូប ទទួលបានមេដាយកិត្តិយសនិងពានរង្វាន់ ក្រោយបំពេញបេសកកម្ម នៅលំហអាកាស
អវកាសយានិក ៣ រូបនៃបេសកកម្មហោះហើរអវកាស Shenzhou-12 នឹងទទួលបានមេដាយ សម្រាប់ការបម្រើរបស់ពួកគេ ដល់កិច្ចខិតខំប្រឹងប្រែងអវកាសរបស់ប្រទេសចិន នេះបើតាមគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាកណ្ដាលបានប្រកាសរួមគ្នាកាលពីថ្ងៃអង្គារ។
ក្នុងនោះមានលោក Nie Haisheng មេបញ្ជាការយានអវកាស Shenzhou-12 នឹងត្រូវបានផ្ដល់កិត្តិយសជាមួយនឹងមេដាយសមិទ្ធផលអវកាសលំដាប់ទីមួយ។ លោក Liu Boming ទទួលបានមេដាយសមិទ្ធផលលំហអាកាសលំដាប់ទីពីរ និងលោក Yang Hongbo នឹងត្រូវបានផ្ដល់មេដាយថ្នាក់ទីបី រួមទាំងពានរង្វាន់កិត្តិយស នៃវីរបុរសអវកាសយានិក។
អ្នកអវកាសយានិកទាំង ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់ទីអវកាស និងចូលក្រុង Tianhe កាលពីថ្ងៃទី ១៧ ខែ មិថុនា។ ក្រុមនាវិកបានធ្វើសកម្មភាពក្រៅប្រព័ន្ធពីរដងក្នុងមួយថ្ងៃ ក្នុងរយៈពេល៩០ ថ្ងៃកន្លងមក ដែលជាកំណត់ត្រាថ្មីមួយសម្រាប់ការស្នាក់នៅក្នុងលំហអាកាសយូរបំផុត ក្នុងការហោះហើរតែមួយសម្រាប់អវកាសយានិកចិន។
គួរបញ្ជាក់ថា នាវិកដំបូងគេដែលត្រូវបានបញ្ជូនទៅកាន់គន្លង សម្រាប់ការសាងសង់ស្ថានីយ៍អវកាស អ្នកទាំងបីបានបញ្ចប់បេសកកម្មរយៈពេលបីខែរបស់ពួកគេ ហើយបានវិលត្រឡប់មកផែនដីវិញ ដោយសុវត្ថិភាព នៅថ្ងៃទី ១៧ ខែ កញ្ញា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ស៊ី ជីនពីង ឲ្យពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនយោធា កម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


