ព័ត៌មានជាតិ
ស្ត្រីម្នាក់តែងតែដោះខ្សែក ក្មេងៗនៅតាមផ្សារ ត្រូវនគរបាលឃាត់ខ្លួន
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានសហការគ្នាស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ដោយជាប់ពាក់ព័ន្ធនឹងករណីលួចដោះខ្សែក ក្មេងៗនៅតាមផ្សារនសខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ផន ឌី ភេទស្រី អាយុ៣២ឆ្នាំស្នាក់នៅភូមិទ្រាំងសង្កាត់ស្លក្រាម ពាក់ព័ន្ធករណីអំពើលួច(លួចខ្សែក)។ លោកបានបន្តថា ករណីលួចដោះខ្សែក កូនក្មេងនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចតូបលក់ចានឆ្នាំង(ផ្សារក្រោម)ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយជនសង្ស័យ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពាក់ស្លាកលេខសៀមរាប1AJ-8333 លួចដោះខ្សែ.ក ប្លាទីន ទម្ងន់៥៥៦លី តំលៃ៤១៨ដុល្លារ ពីកុមារឈ្មោះ ហាក់ សៅឧត្តម អាយុ៤ឆ្នាំ ដែលជាកូនរបស់ជនរងគ្រោះឈ្មោះ រ័ត្ន សៅសីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះរវល់លក់ ហើយទុកកូននៅលេងម្នាក់ឯង។



លើសពីនេះលោកបានបន្តថា ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងស្រាវជ្រាវព្រមទាំងឆែកកាមេរ៉ា សុវត្ថិភាពក៏ឃើញសកម្មភាពជនសង្ស័យខាងលើរួមទាំងម៉ូតូជនសង្ស័យ ហើយយើងក៏បានផ្សព្វផ្សាយតាមបណ្តាប៉ុស្តិ៍ជួយស្រាវជ្រាវ។ លោកក៏បានបន្ថែមទៀតថា ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានប្រទះឃើញជនសង្ស័យនិងម៉ូតូ ដែលជនសង្ស័យកំពុងជិះធ្វើសកម្មភាពនៅចំណុចផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ គ្រានោះកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យខាងលើមកសួរនាំ ហើយក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចខ្សែ.ក របស់កូនជនរងគ្រោះពិតមែន។ ដោយឡែកវត្ថុតាង(ខ្សែក)ជនសង្ស័យ បានយកឲ្យបក្ខខ្លួនជាមនុស្សស្រី(មិនស្គាល់ឈ្មោះនឹងទីលំនៅ)។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ចុះបង្រ្កាបបទល្មើសនេសាទ រឹបអូសសម្ភារះល្មើសជាច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


