ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ា ចាប់ខ្លួនគ្រូពេទ្យ ១៨នាក់ ដោយសារព្យាបាលភេវករ
យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនគ្រូពេទ្យចំនួន ១៨ នាក់ ដោយសារតែពួកគេ ព្យាបាលអ្នកជំងឺដែលជាសមាជិកនៃ “អង្គការភេរវករ”។ សមាជិកនៃ “អង្គការភេរវករ” ត្រូវបានយោធាមីយ៉ាន់ម៉ា សំដៅទៅលើក្រុមខុសច្បាប់ ប្រឆាំងរដ្ឋាភិបាល។

កងទ័ពបានធ្វើការចាប់ខ្លួននេះ ក្នុងអំឡុងការវាយឆ្មក់កាលពីថ្ងៃចន្ទ លើព្រះវិហារមួយក្នុងទីក្រុង Loikaw នៃរដ្ឋ Kayah ភាគខាងកើត ដែលនៅទីនោះ ពួកគេបានរកឃើញអ្នកជំងឺចំនួន ៤៨នាក់ ដែលកំពុងទទួលការព្យាបាល ក្នុងនោះមាន៧នាក់ កើតជំងឺកូវីដ១៩។
កាសែត Global New Light of Myanmar ដែលជាអ្នកនាំពាក្យរបស់យោធាបានចុះផ្សាយថា “ខ្លួនដឹងថា ការព្យាបាលក្រៅផ្លូវការ កំពុងត្រូវបានផ្តល់ជូនអ្នករបួស និងអ្នកជំងឺមកពីអង្គការភេរវករ”។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មិនបានបញ្ចេញឈ្មោះអង្គការនោះទេ។ កាសែតដដែលផ្សាយថា គ្រូពេទ្យ១៨នាក់ដែលចាប់ខ្លួនបាន នឹងត្រូវដោះស្រាយតាមច្បាប់ ។
គួរបញ្ជាក់ថា ប្រព័ន្ធថែទាំសុខភាពរបស់មីយ៉ាន់ម៉ា ជិតដួលរលំទៅហើយ ចាប់តាំងពីកងទ័ព ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

បុគ្គលិកពេទ្យជាច្រើន បានចូលរួមក្នុងចលនាមិនគោរពច្បាប់ស៊ីវិល ហើយបានបដិសេធធ្វើការនៅក្នុងមន្ទីរពេទ្យដែលគ្រប់គ្រងដោយយោធា ដើម្បីតវ៉ាចំពោះការគ្រប់គ្រងរបស់យោធា។
យោងតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា កន្លែងថែទាំសុខភាព និងគ្រូពេទ្យជាច្រើនត្រូវបានក្រុមសន្តិសុខកំណត់គោលដៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកកាសែតអាមេរិក ប្រាប់ស្ថានភាពពេលជាប់ឃុំ ក្រោយត្រូវ មីយ៉ាន់ម៉ា ដោះលែងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


