KPT+
ទម្រាំមានថ្ងៃនេះ តួស្រី “Squid Game” ធ្លាប់ធ្វើការងារយ៉ាងលំបាក គ្មានអ្នកស្មានដល់
មុនពេលមានឈ្មោះល្បីសុះសាយ តាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Squid Game ឆ្នាំ២០២១ តារាស្រី Lee Yoo Mi បានប្រឡូកក្នុងពិភពសិល្បៈអស់ពេលជាងមួយទសវត្សរ៍មកហើយ និងធ្លាប់ធ្វើការហាលថ្ងៃហាលភ្លៀង យ៉ាងលំបាកទៀតផងដែរ ទម្រាំមានថ្ងៃនេះ។

បើតាមការឱ្យដឹងពី Koreaboo តារាស្រីវ័យ ២៧ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងវិស័យភាពយន្តអស់រយៈពេល ១១ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេដែលកេរ្តិ៍ឈ្មោះរបស់នាងទទួលបានប្រជាប្រិយភាពខ្លាំងក្លា ក្រោយសម្ដែងជា Player 240 នៅក្នុងខ្សែភាពយន្ត Squid Game ស៊េរីភាគរបស់ Netflix ។ មុនពេលល្បីដូចបច្ចុប្បន្ន Lee Yoo Mi បានសារភាពថា ដោយសារតែនាងមិនមានប្រជាប្រិយភាពជាងមួយទសវត្សរ៍មកនេះ នាងបានធ្វើការក្រៅម៉ោងជាអ្នកដឹកជញ្ជូនអាហារឱ្យក្រុមហ៊ុនដឹកជញ្ជូនអាហារបែបកូរ៉េមួយឈ្មោះ Coupang Eats។

ថ្លែងក្នុងបទសម្ភាសន៍ Lee Yoo Mi បានឱ្យដឹងថា អំឡុងពេលសម្រាក នាងតែងតែធ្វើការក្រៅម៉ោងឱ្យ Coupang Eats។ អតិថិជនមួយចំនួនដែលនាងដឹកអាហារឱ្យ ពួកគេក៏បានស្គាល់នាងដែរ ហើយពួកគេក៏ភ្ញាក់ផ្អើលខ្លាំង ពេលឃើញនាងក្លាយជាដឹកជញ្ជូនបែបនេះ។ នាងបន្ថែមថា ពេលនោះខ្លួននាងមិនខ្វល់ពីប្រជាប្រិយភាពអីទេ សំខាន់នាងដឹងតែធ្វើការដើម្បីបានចំណូលប៉ុណ្ណោះ ហើយមិត្តភក្ដិរបស់នាងសុទ្ធតែបានដឹងរឿងនេះដែរ។

ក្រោយស្ដាប់ការរៀបរាប់របស់ Lee Yoo Mi នាងមិនត្រឹមតែប្រឹងប្រែងធ្វើការប៉ុណ្ណោះទេ អ្នកគាំទ្រជាច្រើនស្ញប់ស្ញែងនាង ដែលមិនប្រកាន់ខ្លួនខិតខំធ្វើការគ្រប់យ៉ាងឱ្យតែអាចធ្វើបាន ជាពិសេសហ្វេនៗសុទ្ធតែលាន់មាត់សរសើរនាងថាជាមនុស្សស្រីរឹងមាំ គួរឱ្យគោរពស្រឡាញ់៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ
ចុចអាន៖ “Hellbound” ខ្សែភាពយន្តកូរ៉េពេញនិយមបំផុត បន្ទាប់ពី “Squid Game”
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


