ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game” (មានវីដេអូ)
ដោយដកស្រង់ចេញពីប្រភពមួយ វិទ្យុ RFA បានរាយការណ៍ថា និស្សិតវ័យក្មេងកូរ៉េខាងជើងម្នាក់នឹងត្រូវប្រហារជីវិតដោយក្រុមទាហានស្ម័គ្រស្លាប់ ដោយសារថតចម្លង (copy) រឿង ‘Squid Game’ របស់ក្រុមហ៊ុន Netflix ចូលមកក្នុងប្រទេស ។
និស្សិតនេះត្រូវគេដឹងថា បានត្រលប់មកពីប្រទេសចិនវិញជាមួយនឹងការថតចម្លង (copy) រឿងភាគរបស់កូរ៉េខាងត្បូងនៅក្នុង USB ដែលនិស្សិតរូបនេះបានលាក់ទុក ។
និស្សិតរូបនេះបានមើលរឿង ‘Squid Game’ ជាមួយសិស្សនិស្សិតផ្សេងទៀត ហើយក៏ត្រូវបានសារព័ត៌មានរដ្ឋរាយការណ៍ថា បានលក់រឿងកូពីនេះទៅអ្នកផ្សេងទៀត ។ របាយការណ៍បាននិយាយថា និស្សិតដែលបានរត់ពន្ធរឿងភាគដ៏ពេញនិយមមួយនេះ បានទទួលការកាត់ទោសប្រហារជីវិត ខណៈដែលអ្នកដែលមើលជាមួយគាត់ កំពុងប្រឈមមុខនឹងការធ្វើការងារធ្ងន់រយៈពេល ៥ ឆ្នាំ ។
និស្សិតរូបនេះត្រូវបានចាប់ខ្លួនដោយក្រុមបណ្តាញឃ្លាំមើលដ៏ធំរបស់ប្រទេសឈ្មោះ 109 Sangmu ក្រោយទទួលរបាយការណ៍ថា សិស្សនិស្សិតមួយក្រុមកំពុងមើលកម្មវិធីទូរទស្សន៍លោកខាងលិច ។
យោងតាមវិទ្យុ RFA បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើងកំពុងចាត់ទុកឧប្បត្តិហេតុនេះថាជារឿងធ្ងន់ធ្ងរ ហើយគណៈកម្មាធិការកណ្តាលត្រូវគេរាយការណ៍ថា បានបណ្តេញនាយកសាលា លេខាធិការយុវជនរបស់សាលា និងគ្រូបង្រៀនតាមផ្ទះរបស់សិស្សនិស្សិតរូបនេះ ហើយនឹងត្រូវបញ្ជូនទៅធ្វើការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មរបស់ប្រទេស ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយបាត់មុខជាងមួយខែ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន