ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ដាក់ កម្ពុជា ក្នុងបញ្ជីចូលប្រទេស មិនចាំបាច់ធ្វើចត្តាឡីស័ក
អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសនៅថ្ងៃសុក្រទី២៦ខែវិច្ឆិកានេះថា ប្រទេសសិង្ហបុរីនឹងពង្រីកផ្លូវធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំងរួច (VTL) ចំពោះប្រទេសចំនួន៦បន្ថែមទៀត នៅខែក្រោយនេះ។

ចាប់ពីថ្ងៃទី១៤ខែធ្នូទៅ អ្នកដំណើរមកពីប្រទេសថៃ អាចចូលប្រទេសសិង្ហបុរីបាន ក្រោមគម្រោង VTL ដែលមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។
ទន្ទឹមនោះ អ្នកធ្វើដំណើរចេញពីប្រទេសកម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងតួកគី ក៏អាចធ្វើដូច្នេះបានដែរចាប់ពីថ្ងៃទី១៦ខែធ្នូទៅ។

ការពង្រីកចុងក្រោយនេះ នឹងបង្កើនចំនួនប្រទេសដែលសិង្ហបុរី រៀបចំក្នុងគម្រោង VTL ឡើងដល់២៧។
CAAS និយាយថា មុនផ្ទុះជំងឺរាតត្បាតកូវីដ១៩ ប្រទេសទាំង២៧នេះ បានរួមចំណែកដល់ប្រហែល៦០ភាគរយនៃការមកដល់ប្រចាំថ្ងៃសរុប នៅឯអាកាសយានដ្ឋាន Changi។

អាជ្ញាធរនិយាយថា “ការបន្ថែមចុងក្រោយនេះ នឹងពង្រីកបណ្តាញរបស់ Changi កាន់តែទូលំទូលាយ ហើយជួយស្រោចស្រង់និងស្តារឡើងវិញ នូវឋានៈរបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ ជាមួយនឹងការតភ្ជាប់ជាសកល”។
គួរបញ្ជាក់ថា នៅក្រោមគម្រោង VTL, អ្នកធ្វើដំណើរបានចាក់វ៉ាក់សាំងពេញលេញនៅលើជើងហោះហើរ VTL ដែលបានកំណត់ អាចចូលប្រទេសសិង្ហបុរីបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ពួកគេគ្រាន់តែតម្រូវឲ្យឆ្លងកាត់ការធ្វើតេស្តរកកូវីដប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ ហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិក ខ្លាចនាំវីរុសបំប្លែងខ្លួនសាហាវប្រភេទថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


