ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ឯកភាពពន្លឿនការចរចាលើរឿងព្រំដែន
វត្តមានរបស់នាយករដ្ឋមន្រ្តីឡាវឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នៅកម្ពុជា បានសម្រេចការងារមួយចំនួន ក៏មានពាក់ព័ន្ធការដោះស្រាយលើកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង៨៦%នៃខ្សែព្រំដែនរួម។ ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរ ពនឿនការចរចាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ សំរាប់ខ្សែព្រំដែនដែលបានឯកភាពគ្នា និងពិភាក្សាគ្នាលើការបោះបង្គោលព្រំដែនបំពេញបន្ថែមចន្លោះបង្គោល ដែលមានស្រាប់នៅក្នុងតំបន់ដែលបានឯកភាពគ្នារួច ៨៦% ព្រមទាំង ផលិតផែនទីជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាខាងលើនេះ។

ជាមួយគ្នានេះដែរ ក្នុងដំំណើរប្រមុខដឹកនាំរបស់ប្រទេសឡាវនេះដែរ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញពន្លឿនការបញ្ចប់សេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលអាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ ស្របតាមការឯកភាពគ្នាក្នុងជំនួប ទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ថងលូន ស៊ីសុលីត ដែលពេលនោះជានាយករដ្ឋមន្ត្រី នៅក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជាកាលពីថ្ងៃទី១២-១៣ ខែ កញ្ញា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋានឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និង ឡាវ។ ភាគីទាំងពីរ ក៏បានឯកភាពជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពតាមតំបន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។

ក្នុងវិស័យការពារជាតិ និងសន្តិសុខសាធារណៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងស្ថាប័នមានសមត្ថកិច្ចនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញបន្តការពិគ្រោះយោបល់គ្នាឲ្យបានទៀងទាត់។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត សំដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់។ ភាគីទាំងពីរបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ និងពន្ធលើប្រាក់ចំណូល (DTA)។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសអាស៊ាន ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ផនខាំ វីជាវ៉ាន់ ដែលបានគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដោយជោគជ័យ និងក្នុងការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ផនខាំ វីជាវាន់ ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នៅពេលវេលាសមស្របឆាប់ៗខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


