សន្តិសុខសង្គម
សមត្ថកិច្ចស្រុកឯកភ្នំ ចុះបំផ្លាញទីតាំងជនខិលខូចរុករានទន្ទ្រាន និងឈូសឆាយដីព្រៃលិចទឹក
បន្ទាប់ពីទទួលបាន នូវណែនាំពីអាជ្ញាធរខេត្ត ស្តីពី ការទប់ស្កាត់រាល់បទល្មើស ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានដីរដ្ឋយកមកធ្វើជាកម្មសិទ្ធិ តាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួចមក ទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំង បានចេញប្រតិបត្តិការយ៉ាងសកម្ម ទៅតាមតំបន់នានាក្បែរបឹងទន្លេសាប ដើម្បីពិនិត្យទៅលើស្ថានភាពជាក់ស្តែង។
ចំណែកកម្លាំងអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលពាមឯក និងប្រជាការពារ កាលពីល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចុះដុតរោងស្នាក់នៅ ជនដែលរុករានទន្ទ្រាន ឈួសឆាយដីព្រៃលិចទឹក បានមួយចំនួន។
ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចអូរកំបុត និងបឹងទំនប់ ក្នុងភូមិសាស្ត្រឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលតំបន់នេះ ជាអតីតឡូត៍នេសាទលេខ ៨។ នៅពេលដែលសមត្ថកិច្ចចុះទៅដល់ ជនឱកាសនិយមទាំងនោះ បានរត់គេចខ្លួនបាត់អស់ទៅហើយ ដោយបន្សល់តែសម្ភារ:ប្រើប្រាស់ និងគ្រឿងចក្រតែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ច បានដុតបំផ្លាញជម្រកចោលទាំងអស់ ព្រមទាំងបានសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីនាំយកគ្រឿងចក្រ យកមករក្សាទុកជាបណ្តោះអាសន្ន៕
អត្ថបទ៖ សោ និយមរ័ត្ន







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី