ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ
មនុស្សជាង៣៥០នាក់បានធ្លាក់ខ្លួនឈឺខណៈម្នាក់បានស្លាប់បន្ទាប់ពីជំងឺចម្លែកមួយបានផ្ទុះឡើងក្នុងទីក្រុង Eluru នៃរដ្ឋ Andhra Pradesh។
អ្នកដែលស្លាប់កាលពីយប់ថ្ងៃអាទិត្យគឺជាបុរសអាយុ៤៥ឆ្នាំម្នាក់ដែលត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ GGH ក្នុងទីក្រុង Eluru ដោយគាត់មានអាការៈចង្អោរនិងប្រកាច់។

មូលហេតុដែលគេសង្ស័យគឺថា អ្នកដែលឈឺគឺបានផឹកទឹកកខ្វក់ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់នៅឡើយទេ។
អ្នកជំងឺបានត្អូញត្អែរអំពីអាការៈឈឺក្បាល ក្អួត វិលមុខនិងប្រកាច់។

នាយករដ្ឋមន្ត្រីរដ្ឋ Andhra Pradesh លោក Jaganmohan Reddy ត្រូវបានគេរំពឹងថានឹងចុះទៅមើលតំបន់ដែលរងផលប៉ះពាល់នៅថ្ងៃចន្ទនេះដើម្បីពិនិត្យស្ថានការណ៍។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា មូលហេតុពិតប្រាកដនៃជំងឺនេះនឹងត្រូវបានគេដឹង ពេលណាអាជ្ញាធរសុខាភិបាលរបស់រដ្ឋចេញរបាយការណ៍ធ្វើតេស្តចុងក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ អ្នកនេសាទ៥០០នាក់កើតជំងឺចម្លែកក្រោយពេលវិលត្រឡប់មកពីសមុទ្រ
ចុចអាន៖ ចិនអះអាងថា វីរុសកូរ៉ូណាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាដោយសារហេតុផលតែមួយគត់នេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


