ព័ត៌មានអន្ដរជាតិ
ជំងឺចម្លែក កម្របំផុតក្នុងពិភពលោក ត្រូវបានគេរកឃើញនៅ វៀតណាម
ក្មេងស្រីអាយុ៨ឆ្នាំម្នាក់នៅខេត្ត Tien Giang ប្រទេសវៀតណាម ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខ្លារខិន (LEOPARD) ដែលជាជំងឺកម្របំផុតមួយ កើតឡើងចំពោះមនុស្សតិចតួចបំផុតនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិត Tran Nguyen Anh Tu អនុប្រធាននាយកដ្ឋានសោភ័ណភាពស្បែក នៅមន្ទីរពេទ្យរោគសើស្បែកទីក្រុងហូជីមិញ បាននិយាយនៅក្នុងសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំកាលពីថ្ងៃអាទិត្យថា វាជាករណីដំបូងនៃជំងឺនេះដែលត្រូវបានកត់ត្រានៅក្នុងប្រទេសវៀតណាម។

ក្រុមគ្រួសារកុមារបាននិយាយថា នាងកើតមកថ្លង់ហើយគ និងមានពិការភាពខាងរាងកាយនិងផ្លូវចិត្ត។
នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានស្នាមអុជពណ៌ត្នោតនៅលើមុខនិងដងខ្លួន ហើយភាពមិនប្រក្រតីចំពោះឆ្អឹងថ្គាម ឆ្អឹងខ្នង ស្មាទ្រូងនិងធ្មេញ។

ការវិភាគហ្សែននៅមជ្ឈមណ្ឌលជីវសាស្ត្រម៉ូលេគុល នៃសកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុង ហូជីមិញបានរកឃើញថា នាងមានការកំឡាយហ្សែន PTPN1 ដែលត្រូវបានគេជឿជាក់ថាបណ្តាលឲ្យមានជំងឺកម្របែបនេះ។
LEOPARD គឺជាជំងឺមិនធម្មតាដែលជាប់ពាក់ព័ន្ធជាមួយអាការមានអាចម៍រុយ ឈាមភ្នែក ស្ទះសួត ប្រដាប់បន្តពូជខុសប្រក្រតី មិនលូតលាស់ និងថ្លង់។

លោក Tu បាននិយាយថា ចាប់តាំងពីជំងឺនេះត្រូវបានគេបង្ហាញជាលើកដំបូងក្នុងឆ្នាំ១៩៣៦មក មានតែ២០០ករណីប៉ុណ្ណោះដែលត្រូវបានបញ្ជាក់នៅក្នុងប្រវត្តិសាស្រ្តពេទ្យ។
អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះ ចាំបាច់ត្រូវត្រួតពិនិត្យសុខភាពឲ្យបានដិតដល់បំផុត ហើយត្រូវពិនិត្យបេះដូងម្តងក្នុងមួយឆ្នាំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


