Connect with us

ព័ត៌មានជាតិ

ទីក្រុងសៀមរាប រៀបចំ​​ព្រឹត្តិការណ៍ អបអរ​ជាទីក្រុងវប្បធម៌អាស៊ាន

បានផុស

នៅ

សៀមរាប៖ នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ទីក្រុងសៀមរាបបានរៀបចំ​បើកព្រឹត្តិការណ៍វប្បធម៌ ដើម្បី​អបអរសាទរជាទីក្រុងវប្បធម៌អាស៊ាន។

ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ មិនត្រឹមតែជាការអបអរនៃការដាក់បញ្ចូលក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីបើកដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានសម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២។

លោកជំទាវបន្ដថា ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ ដ្បិតសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សទី៩ដល់សតវត្សទី១៥។ ខេត្ត​ដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាប៉ូលទសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរណ៍ទស្សនាកម្សាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយវិស័យឯកជន ព្រមទាំងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេសការចូលរួមចំណែកគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ក្នុងរយៈកាលកន្លងមក។

លោកស្រីបន្តថា ទាំងនេះគឺជាកត្តាមួយបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យមានសន្ទុះយ៉ាងលឿនទៅ មុខ។ បច្ចុប្បន្ននេះ វិបត្តិជំងឺឆ្លងជាសកលកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចជាតិ ពិសេសប្រតិបត្តិករនិងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺនេះ បានធ្វើឱ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​មក​ទស្សនាកម្សាន្ត យ៉ាងច្រើនកុះករបែរជាមានភាពស្ងប់ស្ងាត់ទៅ វិញ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ វិនាទី មុន

កិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២នឹងធ្វើឡើងនាខែកញ្ញា​

កីឡា១១ នាទីutes មុន

កីឡាករ ៥ រូបគួរឱ្យចាប់អារម្មណ៍បំផុតប្រចាំតំបន់អឺរ៉ុប សម្រាប់​ការ​ផ្ទេរ​នៅរដូវកាលនេះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ស្លាប់មនុស្ស៥នាក់ ក្នុងការបាញ់ប្រហារផ្អើលក្រុងបាងកក

ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងវិរៈកងទ័ព លើការការពារបូរណភាពទឹកដីពីខ្មាំងឈ្លានពាន

ព័ត៌មានជាតិ១៨ នាទីutes មុន

ព្រឹកនេះ ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

Sokha Hotels

ព័ត៌មានពេញនិយម