ព័ត៌មានជាតិ
ល្អាងភ្នំទាក់ទ្រាំង មានប្រវត្តិរាប់ពាន់ឆ្នាំ ពលរដ្ឋញញើតមិនហ៊ានចូលទៅលេង
ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ចេញពីក្រុងបាត់ដំបងឆ្ពោះទៅ ខេត្តប៉ៃលិនមកដល់គីឡូម៉ែត្រលេខ៤០ បត់ចូលចម្ងាយជិត ៤ គីឡូម៉ែត្រនឹងទៅ ដល់ភ្នំទាក់ទ្រាំងតែម្តង។
បើតាមន្ត្រីនៃមន្ទីរទេសចរណ៍បានឲ្យដឹងថា ល្អាងភ្នំទាក់ទ្រាំងនេះមិនសូវមានចំណាប់អារម្មណ៍ពីអ្នកទេសចរណ៍នោះទេ ក្រៅ ពីក្រុមនិស្សិតដែលចុះទៅធ្វើការស្រាវវជ្រាវ។

យោងតាមឯកសាររដ្ឋបាលសាលាខេត្តបាត់ដំបង ល្អាងភ្នំទាក់ទ្រាំងមានវត្ថុបុរាណអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចេញច្បាប់លេខ៦៧អនក្រ.បកចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ អនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំអភិរក្សភ្នំទាក់ទ្រាំងទំហំ ៧៩,៨២ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិសម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់។
លោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តបាត់ដំបងបានឲ្យដឹងថា លោកតែងតែដឹកនាំក្រុមនិស្សិតទៅសិក្សាស្រាវជ្រាវ និងធ្វើកំណាយហើយបានរកឃើញវត្ថុបុរាណជាច្រើនប្រភេទដូចជា ក្នុងសម័យបុរេប្រវត្តិក្នុងអំឡុងពី ៤ទៅ ៥ ពាន់ឆ្នាំមុន និងសម័យទំនើប និងបាននាំទៅ រក្សាទុកនៅ ក្នុងសារះមន្ទីរខេត្ត។



លោកបន្តថា ក្រុមការងារនិសិត្យដែលលោកដឹកនាំទៅ គឺផ្តោតលើការស្រាវជ្រាវរកប្រវត្តិបន្ថែមទៀត និងបានធ្វើកំណាយរក”ប៉ុស្សុីល” ស្លាកស្នាមបុរាណវិទ្យា ដើម្បីកំណត់អត្តសញ្ញាណអាយុកាល និងធ្វើការវាយតម្លៃថាតើទីនោះមានមនុស្សរស់នៅ កាលពីពេលណាមក។
ស្ថានីយល្អាងភ្នំទាក់ទ្រាំង បើតាមមន្រ្តីជំនាញប្រាប់ថាមានអាយុកាលចាស់ជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រនិងនៅ ប៉ែកអាសុី។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅ ទីនោះ ល្អាងភ្នំនេះមើលទៅ ពិតតជាប្រណិតណាស់ តែក៏គួរឲ្យញញើតដែរព្រោះគេនៅ មិនទាន់ដឹងថាមានសត្វអ្វីចម្លែកៗខ្លះរស់នៅ ទីនោះឡើយ ដូច្នេះហើយទើបអ្នកចង់ទស្សនាមិនហ៊ានចូលទៅ ក្រៅ ពីក្រុមអ្នកសិក្សាស្រាវជ្រាវ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


