ជីវិតកម្សាន្ដ
លោក ព្រាប សុវត្ថិ និងភរិយា វ័យកាន់ចាស់ ស្នេហាកាន់តែផ្អែមល្ហែម
រហូតមកទល់ពេលនេះ ចំណងស្នេហារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា អ្នកស្រី ឡុង ស្រីមុំ មានអាយុកាលជាង ២៤ ឆ្នាំមកហើយ បន្ទាប់អ្នកទាំងពីរបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំទទួលបានកូនប្រុស ៣ នាក់គួរឱ្យស្រលាញ់។

មហាជន និងអ្នកគាំទ្រកត់សម្គាល់ឃើញថា ចំណងស្នេហ៍របស់លោក ព្រាប សុវត្ថិ និងភរិយាថ្វីដ្បិតតែមកទល់ពេលនេះអ្នកទាំងពីរហាក់មានវ័យជ្រេបន្តិចហើយក្តី ប៉ុន្តែសុភមង្គលគ្រួសាររបស់ពួកគេកាន់តែមានសេចក្តីសុខ និងផ្អែមល្ហែមឡើងទ្វេដង ខណៈអ្នកគាំទ្រមួយចំនួនធំតែងសម្តែងការសារទរ និងសរសើរថាជាគូស្នេហ៍គំរូ។

នៅថ្ងៃខួបកំណើតភរិយាថ្មីៗនេះ តារាចម្រៀងលោក ព្រាប សុវត្ថិ បានធ្វើឱ្យភរិយារបស់ខ្លួនបង្ហាញការរំភើបដោយសារតែពាក្យជួនពរ និងការផ្តល់ភាពកក់ក្តៅ ជាមួយរូបភាពផ្អែមល្ហែមជាច្រើន។ លោក ព្រាប សុវត្ថិ បានថ្លែងពាក្យជួនពរយ៉ាងពិសេសថា៖ “ស្រឡាញ់ភរិយា មិនមែន ១ ថ្ងៃ ១ ឆ្នាំ ១០ ឆ្នាំ នោះទេ តែគឺស្រឡាញ់អូនជារៀងរហូត ឬអស់ ១ ជីវិតតែម្ដង”។

ជាការកត់សម្គាល់ នេះពុំមែនជាលើកទី ១ នោះទេ ដែលលោក ព្រាប សុវត្ថិ តែងតែផ្ដល់ស្នាមញញឹមទៅ ឱ្យភរិយានោះ ពោល តារាប្រុសរូបនេះតែងតែធ្វើឱ្យភរិយារបស់លោក មានស្នាមញញឹមរហូតមក។

គួររំលឹកថា លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅ រាជធានីភ្នំពេញ។ នៅ ពេលនោះពុំសូវមានការចាប់អារម្មណ៍ឡើយ។ លុះដល់ឆ្នាំ ២០០៤ លោកបានថត និងសម្តែងបទ “លោកឪពុក” ហើយបានយកកូនប្រុសបងមកសម្ដែងជាមួយ ទើបអ្នកគាំទ្រភាគច្រើនដឹងថា លោកមានភរិយា និងមានកូនប្រុសរួចទៅ ហើយ។ នៅ ឆ្នាំ ២០១៨ កូនទាំងបីរបស់លោក បានចេញមកប្រកាសជា អ្នកចម្រៀង ក្នុងផលិតកម្ម ជាមួយលោកដែរ។ អ្វីដែលមើលឃើញនោះ ជីវិតស្នេហារបស់លោក ពុំដែលលេចឮព័ត៌មានមិនល្អឡើយ ពោលគឺឃើញមានតែភាពស្រស់ស្រាយពោរពេញដោយក្តីសុខ និងសុភមង្គល៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


