ព័ត៌មានជាតិ
១០ កន្លែង ល្បីបំផុតនៅខេត្តតាកែវ ភ្ញៀវទេសចរមិនគួររំលង
ជាខេត្តចំណាស់មួយនៅ មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ខេត្តតាកែវមានតំបន់រមណីយដ្ឋានទាំងធម្មជាតិនិងប្រវត្តិសាស្រ្តជាច្រើនកន្លែងសម្រាប់ភ្ញៀវទស្សនា។
ក្រៅ ពីរមណីយដ្ឋានល្បីៗដែលភ្ញៀវទេសចរណ៍ស្គាល់ជាទូទៅ ដូចជាទន្លេបាទី ភ្នំតាម៉ៅ ក៏ដូចជាភ្នំជីសូរ្យ បើតាមមន្រ្តីទេសចរណ៍ខេត្តតាកែវបានឲ្យកម្ពុជាថ្មីដឹងថា ទូទាំងខេត្តមានរមណីយដ្ឋានទេសចរណ៍ ១០ កន្លែងដែលពេញនិយមហើយភ្ញៀវតែងតែទៅ លេងច្រើន។ រមណីយដ្ឋានទេសចរណ៍ទាំង ១០ កន្លែងមានឈ្មោះដូចជា៖
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ភ្នំដា
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ភ្នំប៉ាយង់កោ
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ភ្នំជីសូរ្យ
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ភ្នំតាម៉ៅ
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ទន្លេបាទី
-រមណីយដ្ឋានទេសចរណ៍ និងធម្មជាតិ ជ្រោះផ្អោក
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ភ្នំខ្លែង
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ភ្នំជីតាពេជ្រ
-រមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ កំពូលពេជ្រ
-រមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ ត្រីមាស
ខេត្តតាកែវក៏មានសារមន្ទីរចំនួនពីរគឺ “សារមន្ទីរខេត្តតាកែវ” និង “សារមន្ទីរអង្គរបុរី” ដែលមានតម្កល់ និងថែរក្សាវត្ថុបុរាណប្រមូលបានពីទីទួល និងប្រាសាទបុរាណនានា ដើម្បីឲ្យមហាជន ភ្ញៀវជាតិអន្តរជាតិ អាចចូលទស្សនានិងសិក្សាស្វែងយល់បន្ថែមអំពីស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ។
ក្រៅ ពីនេះ ខេត្តតាកែវក៏មានសេសសល់សំណង់ប្រាសាទបុរាណអាយុកាលរាប់ពាន់ឆ្នាំជាច្រើនកន្លែងទៀត ដែលខ្លះនៅសល់តែស្លាកស្នាម ខ្លះបាក់បែកសល់រូបរាងខ្លះៗ និងមណ្ឌលឧក្រិដ្ឋកម្មមួយកន្លែងនាសម័យខ្មែរក្រហម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង