Connect with us

ព័ត៌មានជាតិ

​ស្នងការរង​ខេត្ត​កំពង់ឆ្នាំង​ និង​មន្ត្រីស័ក្ក​ ៥ ​ត្រូវ​នាំខ្លួន​ទៅ​តុលាការ​ ពាក់ព័ន្ធ​បទ​​ល្មើស​ទន្ទ្រាន​ដីព្រៃលិច​ទឹក

បានផុស

នៅ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានបើកការស៊ើបសួរលើសុំណុំរឿង ជនសង្ស័យ២នាក់ លោក ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយកខុទ្ទកាល័យ អន្តរាគមន៍​នៃស្នងការដ្ឋាននគរបាល ពាក់ព័ន្ធនឹងបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ បានឃាត់ខ្លួនលោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោក កែវ ណារុន នាយកខុទ្ទកាល័យ អន្តរាគមន៍​នៃស្នងការដ្ឋាននគរបាល ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា លោក ស៊ុំ សុជាតិ ពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ព្រៃលិចទឹកតំបន់ ៣ ចំណែកឯ លោក កែវ ណារុន ពាក់ពន្ធ័នឹងការកាន់កាប់ព្រៃលិចទឹក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក សុំ សុជាតិ និងលោក កែវ ណារុន ជាបុគ្គលដែលមានឈ្មោះ ប្រគល់ដីព្រៃលិចទឹក ជូនរដ្ឋវិញ ក្នុងចំណោមបុគ្គល ១៣ រូប នៅ ខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

​ដើមទុរេនជាង ​៤០០ ដើម ​បានខូចខាតដោយសារភ្លើងឆេះ​

ព័ត៌មានជាតិ៣៥ នាទី មុន

នាយករដ្ឋមន្ត្រី៖ ផ្ទុះគ្រាប់នៅកំពង់ស្ពឺជាបញ្ហាបច្ចេកទេស មិនមែនទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ប៉ូលិសក្រុងញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ចាប់ខ្លួនបាតុករជានិស្សិត ច្រើននាក់

ព័ត៌មានជាតិ៥៨ នាទី មុន

សម្ដេចធិបតី៖ កម្ពុជាចាប់ដៃជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីជីកព្រែកហ្វូណន មិនមែនខ្ចីលុយរដ្ឋចិនទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ស្នើពលរដ្ឋកុំបើកបរប្រញាប់រហូតបុករនាំងហាមឃាត់ឆ្លងកាត់ផ្លូវ មុនពេលរថភ្លើងមកដល់

Sokha Hotels

ព័ត៌មានពេញនិយម