នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់កងទ័ពថា កម្ពុជាជាប្រទេសរាជានិយម ការប្រមាថព្រះមហាក្សត្រ មិនអាចអត់ឱនឲ្យបានទេ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសរាជានិយម ដែលមានបាវចនា៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះហើយ នាយទាហាន ពលទាហាន ត្រូវប្ដូរផ្ដាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា៖ «ស្អីឡើងប្រមាថព្រះមហាក្សត្រ ហើយកងទ័ព ខ្ញុំសូមផ្ដាំ ប្រទេសនេះ ជាប្រទេសរាជានិយម យើងមានបាវចនា៣ ជាតិ សាសនា ព្រះមហាក្សត្រ អស់លោក នាយទាហាន ពលទាហាន ត្រូវប្ដូរផ្ដាច់ការពាររាជានិយម ការពាររាជបល្ល័ង្កខាងតែបាន។ ការប្រមាថណាមួយចំពោះព្រះមហាក្សត្រ គឺមិនអាចអត់ឱនឲ្យបានទេ។ ការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មិនអាចអត់ឱនឲ្យបានទេ។ ការវ៉ៃបកលើខ្ញុំ គឺជាការបើកការវ៉ៃទៅរាជបល្ល័ង្គ ប៉ុន្តែសច្ចាប្រណិធានរបស់យើង យើងបានសច្ចាប្រណិធាន ការពារទឹកដី ការពាររបបរាជានិយម»។

សូមបញ្ជាក់ថា ការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង ខណៈសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


