ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ដល់ក្រុមការងារយុវជនថ្នាក់កណ្តាល CPP ក្នុងការជួយឧបត្ថម្ភ ដើម្បីសង្គ្រោះប្រជាជន
កាលពីថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បានទទួលការឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ពីក្រុមការងារយុវជនថ្នាក់កណ្តាល CPP ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយ សង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក ហ៊ុន ម៉ាណែត បានថ្លែង អំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ក្នុងការជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕




អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ជនរងគ្រោះស្លាប់ដោយទឹកជំនន់កើនដល់ ៤០នាក់ ប៉ះពាល់២០ រាជធានី ខេត្ត
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


