ព័ត៌មានជាតិ
កម្ពុជានិងអូស្រា្តលី ប្រកាសដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩
កម្ពុជា និងអូស្ត្រាលី បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍសម្រាប់ឆ្លើយតបនឹងជំងឺ កូវីដ-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan) ។
ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្ដម្ភ ៣ គឺ ការធានាសន្តិសុខផ្នែកសុខាភិបាល , ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច ។
លោក ផាម្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី នឹងវិនិយោគលើចង្កោមសកម្មភាព នៃសសរស្ដម្ភទាំង ៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។
លោកថា ចង្កោមសកម្មភាពទាំងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងគុណភាព និងភាពងាយស្រួល ក្នុងការទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យ , ការលើកកម្ពស់យេនឌ័រ និងពិការភាព ការជំរុញផលិតកម្មស្បៀង , ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប នឹងជំងឺកូវីដ -១៩ ។

ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយ នៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត ។
ហិរញ្ញប្បទាននេះជាការផ្តល់ បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០ លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥ លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគាំទ្រការស្តារសេដ្ឋកិច្ចនិង សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម ប្រកបដោយភាពធន់ នឹងវិបត្តិ និងបរិយាប័ន្ន ។
លោកបានបញ្ជាក់បន្ថែមថា អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍សកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ លោកថា ផែនការនេះបានបញ្ជាក់ ពីកិច្ចសហការ ដ៏ សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល អូស្ត្រាលី ។
រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការនេះ ពិសេសសកម្មភាពអាទិភាព ដែលផ្តោត លើវិស័យសំខាន់ទាំង ៣ ដែលមានសង្គតិភាពជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕
អត្ថបទ ៖ វត្តី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


