ព័ត៌មានជាតិ
ខេត្តពីរកំពុងដំណើរការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ
ខេត្តចំនួនពីរ កំពុងដំណើរការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដើម្បីបង្ហាញពីការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសន្តិភាព។

ខេត្តទាំងពីរ គឺខេត្តកោះកុង កំពុងដំណើរការសាងសង់ដោយបានបុកគ្រឹះរួចរាល់ហើយ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះមួយទៀតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចាប់ផ្តើមសាងសង់ ខណៈដែលសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយឈ្នះឈ្នះ បានប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី ១០ ខែមករា នេះ។

ស្តូបនយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង នឹងត្រូវសាងសង់ឡើង ក្រោមការចូលរួមចំណែកជាថវិកា និងគំនិតពីគ្រប់មជ្ឈដ្ឋាន។ ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា សម្តេច ទៀ បាញ់ បានស្នើឲ្យអនុគណៈកម្មការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ បន្តនាំគ្នាអំពាវនាវ និងកៀរគរធនធាននានា ពីសប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត និង ប្រជាជន ដើម្បីចូលរួមកសាងស្តូបនយោបាយឈ្នះឈ្នះនេះ ឲ្យបានរួចរាល់តាមការគ្រោងទុក។ ក្រសួងការពារជាតិ បន្ថែមថា ស្តូបនយោបាយឈ្នះឈ្នះ ក្នុងស្រុកអន្លង់វែង នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ និងជាកេរមរតក សម្រាប់មនុស្សជាតិគ្រប់ជំនាន់។

សូមជំរាបថា រាដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាននយោបាយឈ្នះឈ្នះមុនគេ នៅរាជធានីភ្នំពេញ បន្ទាប់មកគឺសាងសង់ស្តូបនយោបាយឈ្នះឈ្នះតាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និងកំពង់ស្ពឺ ដោយសារខេត្តទាំងបួនធ្លាប់មានប្រវត្តិតស៊ូនៃការយកឈ្នះលើកងទ័ពខ្មែរក្រហម។

ក្នុងចំណោមខេត្តទាំងបួន ខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល សម្រេចសាងសង់ស្តូបនយោបាយឈ្នះឈ្នះមុនគេ ហើយបន្ទាប់មក គឺខេត្តឧត្តរមានជ័យ។ ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ ក្នុងក្រុងខេមរភូមិន្ទ បានចាប់តាំងពីអំឡុងឆ្នាំ២០២០មក និងកំពុងស្ថិតក្នុងការដំណើរការសាងសង់។
សម្រាប់ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន និងនៅខេត្តកំពង់ស្ពឺ មិនទាន់ចាប់ផ្តើមនៅឡើយទេ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


