ព័ត៌មានអន្ដរជាតិ
ផ្ទុះវីរុសក្លាយពូជពី អូមីក្រុង កាន់តែសាហាវ រាលដាលមកដល់ អាស៊ីអាគ្នេយ៍ហើយ
សារព័ត៌មាន KAN បានរាយការណ៍ថា ពេលនេះ ការឆ្លងវីរុសប្រភេទថ្មីដែលក្លាយពូជពី អូមីក្រុង ចំនួន២០ករណី ត្រូវបានរកឃើញនៅក្នុងប្រទេស អ៊ីស្រាអែល។

វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ដែលគេស្គាល់ថា BA2 ត្រូវបានរកឃើញអំឡុងការធ្វើតេស្តហ្សែនសំណាកអ្នកជំងឺ។ វាមានផ្ទុកបម្រែបម្រួលច្រើនជាង អូមីក្រុង ទម្រង់ដើមហើយអាចសាហាវជាង។
BA2 ត្រូវបានគេឃើញជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីប៉ុន្មានសប្តាហ៍មុន ហើយគេសង្ស័យថា វាមានប្រភពចេញមកពីប្រទេសឥណ្ឌា។ វីរុសបំប្លែងខ្លួនក្លាយពូជថ្មីនេះ ក៏ត្រូវបានគេរកឃើញផងដែរនៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី កាណាដា និងសិង្ហបុរី។

ក្នុងរបាយការណ៍របស់ KAN ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេមានក្តីព្រួយបារម្ភអំពីការវិវត្តថ្មីនេះ។
ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ប្រទេសអ៊ីស្រាអែលមានអ្នកឆ្លងកូវីដក្នុងកម្រិតបំបែកកំណត់ត្រាថ្មី ដោយកើនឡើងពី១២,០០០ករណីក្នុងមួយថ្ងៃ ដល់៤៨,០០០ករណី ប៉ុន្តែក្រុមអ្នកជំនាញជឿថា ចំនួនអ្នកឆ្លងពិតប្រាកដ ទំនងជាខ្ពស់ជាងនេះឆ្ងាយណាស់។

ចំនួនអ្នកជំងឺធ្ងន់ធ្ងរក៏បានចាប់ផ្តើមកើនឡើងដែរ។ មានអ្នកជំងឺ២៨៣នាក់កាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹង១៣៦នាក់កាលពីមួយសប្តាហ៍មុន។
លើសពីនេះ អ្នកជំងឺថ្មីចំនួន២៨៤នាក់ត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរពោលគឺកើនឡើង ១៨៩% បើធៀបនឹងសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


