សន្តិសុខសង្គម
លួចម៉ូតូបាន ១០ នាទី បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនមកវិញ
មុខសញ្ញាកាច់សោម៉ូតូម្នាក់ ត្រូវកម្លាំងអធិការដ្ឋានស្រុកមោងឫស្សី ចាប់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាច់សោម៉ូតូរួចយកទៅបាត់ បាន១០នាទី។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១០ និង ០៥នាទីព្រឹក ត្រង់ចំណុចប្រឡាយចិន ស្ថិតក្នុងក្រុមទី៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្នុងករណីនេះ គឺបានប្រព្រឹត្តឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ១ គ្រឿង មកធ្វើសកម្មភាពលួចកាច់សោម៉ូតូ ០១ គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរី ២០១៧ ស្លាកលេខតាកែវ1O-3536 ជារបស់ឈ្មោះ ហាត គង់ ហៅតាប្រេង ភេទប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ដែលទុកនៅក្បែរខ្នងប្រឡាយចិន(ចំណុចកើតហេតុខាងលើ) រួចដើរទៅច្រូតស្មៅគោបានប្រហែល ១ ម៉ោង ពេលដើរមកយកម៉ូតូវិញក៏បាត់ពុំឃើញ រួចបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ព្រៃតូចដើម្បីជួយអន្តរាគមន៍។


បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ យិន យូរហួ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង រួមនិងម៉ូតូចំនួន ០២ គ្រឿង(ម៉ូតូជនសង្ស័យ ០១ គ្រឿង និងម៉ូតូដែលលួចខាងលើ ០១ គ្រឿង) នៅវេលាម៉ោង ១០ និង ១៥ នាទីព្រឹក ថ្ងៃដដែល ត្រង់ចំណុចទួលច្រាបដង្កោ ស្ថិតក្នុងភូមិព្រាននិន ឃុំព្រៃតូច ស្រុកមោងឫស្សី រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមច្បាប់ ដោយឡែកបក្ខពួក សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


