ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី សាងសង់រដ្ឋធានីថ្មី ជំនួសទីក្រុងហ្សាការតា
យោងតាមប្រធានាធិបតីលោក Joko Widodo បានឲ្យដឹងថា ឥណ្ឌូណេស៊ីកំពុងសាងសង់រដ្ឋធានីថ្មី ដោយសារទីក្រុងហ្សាការតាកំពុងលិចទឹក ។ រដ្ឋធានីថ្មីនឹងត្រូវសាងសង់នៅក្នុងខេត្ត East Kalimantan នៅលើកោះ Borneo ហើយដាក់ឈ្មោះថា “Nusantara” ដែលមានន័យថា “ប្រទេសប្រជុំកោះ” ។

ទន្ទឹមនោះ ឈ្មោះរដ្ឋធានីថ្មីនេះត្រូវបានស្នើឡើងដោយលោក Widodo ខ្លួនឯងផ្ទាល់តែម្ដង ។ រដ្ឋធានីថ្មីនេះមានចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងហ្សាការតា ហើយនឹងមានរដ្ឋាភិបាលខេត្តមួយស្រដៀងនឹងខេត្តចំនួន ៣៤ ផ្សេងទៀតរបស់ប្រទេសឥណ្ឌូនេស៊ី ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងផ្តល់ដីសម្រាប់ស្ថានទូតបរទេស និងតំណាងអង្គការអន្តរជាតិដើម្បីផ្លាស់ប្តូរទីតាំងការិយាល័យរបស់ពួកគេទៅកាន់រាជធានីថ្មីក្នុងរយៈពេល ១០ ឆ្នាំនៃការចាប់ផ្តើមផ្លាស់ប្តូរទីតាំងថ្មីនេះ ។

យោងទៅតាមលោក Joko Widodo បានឲ្យដឹងទៀតថា ហ្សាកាតានឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេស បើទោះបីជាមានការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ ការបំពុល ប្រជាជនច្រើនហួស និងបញ្ហាទឹកជំនន់នៅតាមឆ្នេរសមុទ្រជាដើម ។

លោក Widodo បានប្រកាសផែនការផ្លាស់ប្តូររដ្ឋធានីភ្លាមៗនេះ បន្ទាប់ពីចូលកាន់តំណែងជាលើកទី ២ នៅចុងឆ្នាំ ២០១៩ បើទោះបីជាលោកនឹងត្រូវបានរារាំងមិនឲ្យឈរឈ្មោះជាលើកទី ៣ នាពេលអនាគតក៏ដោយ ។

បន្ថែមពីនេះសមាជិកសភាក៏បានសម្រេចចិត្តប្រើប្រាស់មូលនិធិរបស់រដ្ឋដើម្បីជួយឧបត្ថម្ភធនដល់ការផ្លាស់ប្តូរនេះ ដោយពង្រីកការចំណាយក្នុងរយៈពេល ១០ ឆ្នាំ ខណៈរដ្ឋាភិបាលបានព្យាករណ៍ថា គម្រោងនេះនឹងចំណាយអស់ ៤៦៦ ពាន់ពាន់លានរូពៀ (៣២.៥ ពាន់លានដុល្លារអាមេរិក) ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ មកដឹងតម្លៃសាច់ជ្រូក និងសាច់ក្រពើដែលកំពុងត្រូវប៉ាន់នៅ ថៃ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


