សុខភាព
នៅ ថៃ អ្នកចាក់ដូសទី ៣ វ៉ាក់សាំងអ្វី ត្រូវចាក់ដូសទី ៤ ប្រភេទដដែល
ក្រសួងសុខាភិបាលសាធារណៈថៃបានស្នើឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ (CCSA) អនុម័តការចាក់វ៉ាក់សាំងដូសទី ៤ សម្រាប់បុគ្គលិកពេទ្យជួរមុខ ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកដែលមានស្ថានភាពសុខភាពពីកំណើត ។

ផែនការចាក់វ៉ាក់សាំងដូសទី ៤ នេះនឹងចាប់ផ្តើមនៅខែក្រោយ បន្ទាប់ពីក្រសួងបានលើកឡើងពីការព្រួយបារម្ភជាបន្តទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនអូមីក្រុង ។
ក្រសួងបញ្ជាក់ថា អ្នកដែលចាក់វ៉ាក់សាំង Sinovac ២ ដូសដំបូង និង AstraZeneca ជាដូសទី ៣ នឹងចាក់ដូសទី ៤ ជាវ៉ាក់សាំង AstraZeneca ដដែល ។

ចំណែកអ្នកដែលចាក់ Sinovac ២ ដូសដំបូង និង Pfizer ជាដូសទី ៣ ក៏នឹងចាក់ដូសទី ៤ ជាវ៉ាក់សាំង Pfizer ដូចគ្នា ខណៈចន្លោះពេលរវាងការចាក់ដូសទី ៣ និងទី ៤ ត្រូវតែមានយ៉ាងហោចណាស់ ៣ ខែ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អូមីក្រុង នៅតែជាវីរុសបំប្លែងខ្លួនលេចធ្លោនៅក្នុងប្រទេសថៃ ហើយក្រសួងបានអនុវត្តវិធានការដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកសម្រាប់ការរស់នៅជាមួយវីរុសនេះ រួមទាំងការបន្ធូរបន្ថយច្បាប់កូវីដមួយចំនួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ គ្រូពេទ្យជំនាញថា គ្មានប្រជាជន ថៃ ណាម្នាក់គេចផុតឆ្លង អូមីក្រុង ឡើយ (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


