ព័ត៌មានជាតិ
រយៈពេល៤ថ្ងៃខេត្តបាត់ដំបងទទួលបានកំណើនភ្ញៀវទេសចរច្រើនគួឲ្យកត់សម្គាល់
ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិនវៀតណាមក្នុងរយៈពេល០៤ថ្ងៃគិតពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ក្នុងខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបងមានកំណើនច្រើនគួឲ្យកត់សម្គាល់ បើប្រៀបធៀបនិងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តដែលកម្ពុជាថ្មីទទួលបាននៅព្រលប់ថ្ងៃទី០៣ ខែកុម្ភ:នេះ។

ប្រភពដដែលបន្តឲ្យដឹងថា រមណីយដ្ឋានទេសចរណ៍និងគោលដៅទេសចរណ៍សំខាន់ៗដែលបានទាក់ទាញកំណើនភ្ញៀវមកទស្សនាកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនារដូវកាលចូលឆ្នាំប្រពៃណីចិនវៀតណាមក្នុងឆ្នាំ២០២២នេះមានដូចជា រមណីយដ្ឋានប្រាសាទបាណន់,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានប្រាសាទឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ,រមណីយដ្ឋានចម្ការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចម្ការធុរេន,រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចម្ការធុរេនអូរតង,រមណីយដ្ឋានវាលចម្បាំងខេមសាយ,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,សហគមន៍អេកូទេសចរណ៍ព្រែកទាល់,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់,រមណីយដ្ឋានស្ទឹងក្រញូង,គោលដៅទេសចរណ៍ស្ទឹងថ្វាក,រមណីយដ្ឋានចំការមៀន,គោលដៅទេសចរវត្តភ្នំចំបាំង,មណ្ឌលកម្សាន្តសួនទឹកសុភមង្គល,ផ្ទះផ្កាBegonia,សួនផ្កាភ្នំសំពៅ,សួនផ្កាឈើទាល,និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។

ប្រភពខាងលើបង្ហាញឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងមានចំនួនសរុប២១៨,៤២០នាក់កើនឡើង២០៣.៧៧%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ចំនួន៧១,៩០៤នាក់ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២១៧,៩៥៩នាក់កើនឡើង២០៣.៩៤%ប្រៀបធៀបឆ្នាំ២០២១ចំនួន៧១,៧១១នាក់។ភ្ញៀវទេសចរអន្តរជាតិ(បរទេសផ្ទៃក្នុង)មានចំនួន៤៦១នាក់កើនឡើង១៣៨.៧៧%ប្រៀបធៀបឆ្នាំ២០២១ចំនួន១៩៣នាក់។

ពាក់ព័ន្ធនិងកំណើនភ្ញៀវទេសចរកើនឡើងខាងលើនេះលោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា កត្តាដែលនាំអោយមានកំណើនភ្ញៀវទេសចរឆ្នាំនេះបណ្តាលមកពីសន្តិភាពសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរក្រោមដំបូលសន្តិភាពមានហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយដ្ឋាននិងគោលដៅទេសចរណ៍នានាល្អ។

មានការរៀបចំផលិតផលថ្មីៗនៅតាមគោលដៅទេសចរណ៍សំខាន់ៗបានប្រសើរួមផ្សំជាមួយអាកាសធាតុអំណោយផលតំបន់គោលដៅទេសចរណ៍នៅជាប់ប្រភពទឹកមានសភាពស្អាត(ត្រជាក់និងទឹកថ្លាល្អរាក់ងាយស្រួលលេងកម្សាន្ត)និងមានការធូរស្រាលនៃជំងឺកូវីដ១៩(ប្រជាពលរដ្ឋសាំជាមួយជំងឺដោយសារបានចាក់វ៉ាក់សាំងលើសពី៣ដង)ក្នុងពលរដ្ឋម្នាក់ៗ។

លោកបន្តថា ពិសេសគ្រប់រមនីយដ្ឋាននិងគោលដៅទេសចរណ៍ទាំងអស់បានគោរពនិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលបានល្អប្រសើតាមរយះសេចក្តីណែនាំពីរដ្ឋបាលសាលាខេត្តរួមនិងមន្ទីរពាក់ព័ន្ធផងបានរួមសហការជាមួយម្ចាស់ទីតាំងរមនីយដ្ឋាននិងគោលដៅតំបន់ទេសចរណ៍សំខាន់ៗដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធិភាពលើសុខភាពភ្ញៀវទេសទេសចរទូទៅដែលបានចូលមកកម្សាន្តលើទឹកដីខេត្តបាត់ដំបងក្នុងរយះពេល០៤ថ្ងៃមកនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


