ព័ត៌មានអន្ដរជាតិ
លេចចេញជំងឺអាថ៌កំបាំងនៅអង់គ្លេស ឆ្លងក្មេងៗសិស្សសាលាមត្តេយ្យ
កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈ សេវាពន្លត់អគ្គិភ័យនិងជួយសង្គ្រោះតំបន់ Cambridgeshire ត្រូវបានគេហៅទៅសាលាមត្តេយ្យមួយកន្លែង បន្ទាប់ពីមានការផ្ទុះជំងឺដ៏អាថ៌កំបាំង។

បុគ្គលិក និងកុមារមួយចំនួនត្រូវបានគេរាយការណ៍ថា មានជំងឺនៅសាលាមត្តេយ្យ Kindred Huntingdon Day ក្នុងទីក្រុង Brampton នៃតំបន់ Cambridgeshire។
សារព័ត៌មាន Cambridgeshire Live បានរាយការណ៍ថា ឪពុកម្តាយត្រូវបានជូនដំណឹង ហើយកុមារមានសុវត្ថិភាព និងត្រូវបានមើលថែនៅពេលនេះ។

សេវានេះកំពុងធ្វើការជាមួយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស និងសាលា ដើម្បីកំណត់ថាតើមូលហេតុបណ្តាលមកពីអ្វី ហើយថាតើត្រូវចាំបាច់ ដាក់ចេញនូវវិធានការណាមួយ ដើម្បីបញ្ឈប់ករណីមិនឲ្យកើតឡើងបន្ថែមទៀត ដែរឬក៏អត់។
ទោះបីជាយ៉ាងណាក៏ដោយ គេជឿថា ជំងឺដ៏អាថ៌កំបាំងនេះមិនបង្កហានិភ័យធំសម្រាប់សហគមន៍ទេ។

កុមារត្រូវបានគេរាយការណ៍ថា មានឡើងកន្ទួលលើរាងកាយ និងក្អក ខណៈផ្លូវក្នុងតំបន់ក៏ត្រូវបានបិទ ផ្អាកការធ្វើចរាចរណ៍ផងដែរ។
សេចក្តីថ្លែងការណ៍រួមមួយ បានបញ្ជាក់ថា មនុស្សចំនួន១៣នាក់ក្នុងចំណោម ៦៨នាក់នៅខាងក្នុងសាលា កំពុងចេញរោគសញ្ញា។ សេចក្តីថ្លែងការណ៍បន្តថា “កុមារ និងបុគ្គលិកមួយចំនួនតូចនៅសាលាមត្តេយ្យមានអារម្មណ៍មិនស្រួលខ្លួន ហើយបានជួបប្រទះនូវរោគសញ្ញាមួយចំនួន។ បច្ចុប្បន្នយើងកំពុងស៊ើបអង្កេតមូលហេតុនៃបញ្ហានេះ”៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ លេចចេញជំងឺអាថ៌កំបាំងមួយទៀត ពេលនេះសម្លាប់មនុស្សជិត ១០០នាក់ហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


