ព័ត៌មានអន្ដរជាតិ
ប្រទេសប៉េរូ ប្រកាសអាសន្នសុខភាព ដោយសារជំងឺ ដែលបណ្តាលឲ្យខ្វិន
ប្រទេសប៉េរូ កំពុងរងគ្រោះដោយរលកដ៏អាថ៌កំបាំងនៃជំងឺដែលបណ្តាលឲ្យខ្វិន ជាហេតុជំរុញឲ្យមានការប្រកាសអាសន្នសុខភាពថ្នាក់ជាតិ។

ចាប់តាំងពីដើមឆ្នាំមក ជំងឺ Guillain-Barré Syndrome (GBS) ចំនួន២៣១ករណីត្រូវបានកត់ត្រា ដោយក្នុងនោះមានជាងពាក់កណ្តាល បានកើតឡើងនារយៈពេល៥សប្តាហ៍គិតចាប់ពីដើមខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា។
អ្នកជំងឺភាគច្រើនជួបប្រទះនូវទម្រង់វិវឌ្ឍន៍នៃភាពខ្វិន ដែលចាប់ផ្តើមនៅជើង រួចរាលដាលបន្តិចម្តងៗឡើងទៅដល់ដងខ្លួន និងផ្នែកខាងលើ។
រោគសញ្ញានៃជំងឺនេះគឺឈឺចុកចាប់ពេញរាងកាយ ហើយឈានដល់កម្រិតធ្ងន់ធ្ងរក្នុងរយៈពេល៤សប្តាហ៍។ មនុស្សប្រុសអាយុ៣០ឡើង គឺងាយរងគ្រោះដោយសារជំងឺនេះណាស់។

មន្ត្រីសុខាភិបាលប៉េរូ បានយកសំណាកអ្នកជំងឺទៅពិនិត្យ ដោយរកឃើញបាក់តេរីមួយប្រភេទឈ្មោះ Campylobacter jejuni ដែលជាទូទៅមាននៅក្នុងអាហារនិងទឹកកខ្វក់។
ថ្វីបើ GBS អាចធ្វើឲ្យពិការក៏ពិតមែនប៉ុន្តែ វាកម្របណ្តាលឲ្យស្លាប់ណាស់ ហើយក៏មិនឆ្លងរវាងមនុស្សនិងមនុស្សដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាលប៉េរូ និងអង្គការសុខភាពពិភពលោក ឬអង្គការសុខភាព Pan American មិនរឹតបន្តឹងការធ្វើដំណើរណាមួយឡើយ ជុំវិញការផ្ទុះមេរោគ GBS នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


