សន្តិសុខសង្គម
ជនសង្ស័យម្នាក់ រត់គេចខ្លួន ក្រោយធ្វើសកម្មភាពវាយជនរងគ្រោះ ២ ដង
ជនសង្ស័យម្នាក់ បានតាមវ៉ៃ និងកាប់លើជនសង្ស័យរហូតដល់តាមផ្លូវជិះទៅផ្ទះ ក្រោយធ្វើសកម្មភាពប្រើអំពើហិង្សាម្ដងរួចហើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅខេត្តឧត្តរមានជ័យ។
នៅវេលាម៉ោង ១៦ និង ៥០ នាទី កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២២ មានករណីហិង្សាមួយកើត ឡើងនៅ មុខតារាងបាល់ទាត់ សេរីភាព ( ផ្លូវហាយវ៉េរ) ស្ថិតនៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រ៊ីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យជនរងគ្រោះ ម្នាក់រងរបួស ដៃខាងឆ្វេង។


អាវុធហត្ថស្រុកអន្លង់វែងបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ រិន រ័ត្ន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រោយពីជនរងគ្រោះទៅលាងរបួសនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រួចមកបានធ្វើដំណើរមកផ្ទះវិញ លុះវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល មកដល់ភូមិទូលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង នៅតាមផ្លូវលេខ ២៦ ២៥ ក៏ត្រូវជនសង្ស័យ បានតាមមកធ្វើសកម្មភាពដេញវាយនិ ងកាប់ម្ដងទៀត ពេលនោះ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង យើងបានដេញចាប់ជនសង្ស័យ បានផ្ដួលម៉ូតូ ០១ ចោលរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ បន្សល់ទុកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ០១ គ្រឿង ពាក់ស្លាកលេខ ឧត្ដរមានជ័យ 1D 1745 ក្រោយមកកម្លាំងអាវុធហត្ថស្រុក បានយកម៉ូតូមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីស្រាវជ្រាវរកមុខជនសង្ស័យ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ