វប្បធម៌ ជំនឿ
ខ្សែដៃនិងរូបចម្លាក់ ភីស៊ីវ មានត្រណម ៤ បើបំពាន ប្រយ័ត្ននាំស៊យដាក់ខ្លួន
ភីស៊ីវ (Pixiu) ជាសត្វមានសំណាងនៅក្នុងរឿងព្រេងចិន និងជាប្រភេទខ្សែដៃពាក់យកហេង នាំលាភសំណាង ឲ្យមានលុយហូរចូលមកក្នុងជីវិត។ ចំពោះអ្នកដែលមានជំនឿថា បើថ្វាយបង្គំ រូបចម្លាក់ភីស៊ីវ នឹងជួយក្នុងរឿងទ្រព្យសម្បត្តិ ជួយលុយកាក់មិនឲ្យលេចធ្លាយ ផ្ដល់លាភសំណាង និងជួយការពារពីអំពើអាក្រក់ឬគ្រោះថ្នាក់ណាមួយ ដល់អ្នកគោរពបូជាដល់ភីស៊ីវ ។

ទោះយ៉ាងណា ប្រសិនបើអ្នកមានខ្សែដៃនេះពាក់ជាប់ខ្លួន ឬមានរូបចម្លាក់តាំងលម្អផ្ទះ ក៏ត្រូវតែមានត្រណមខ្លះៗដែរ ប្រយ័ត្នជួបរឿងមិនល្អមានដល់ជីវិត។
១ កុំជូតមាត់របស់ភីស៊ីវ ព្រោះគេជឿថា ប្រសិនបើរង្វង់មាត់របស់ភីស៊ីវ ប្រឡាក់ទឹកអ្វីមួយឬទឹកមិនស្អាត នឹងនាំឲ្យមានលំហូរនៃទ្រព្យសម្បត្តិចេញឆ្ងាយពីខ្លួនមិនខាន។
២ កុំអនុញ្ញាតឲ្យអ្នកដទៃវាយ ឬគោះភីស៊ីវលេង តាមជំនឿគេជឿថា លាភសំណាងនឹងត្រូវបែកគ្នាក្នុងចំណោមមនុស្សដែលមកបំបែក ឬគេនឹងទាញសំណាងចេញពីយើងមិនខាន។
៣ កុំឲ្យភីស៊ីវ ដល់អ្នកដទៃឲ្យសោះ គេជឿថា ប្រសិនបើយើងនាំយកភីស៊ីវ ទៅមនុស្សផ្សេងទៀត។ វាដូចជាការផ្ដល់សំណាងដល់បុគ្គលនោះផងដែរ។
៤ កុំពាក់ខ្សែដៃ ភីស៊ីវ ទៅព្រឹត្តិការណ៍ ឬពិធីណាមិនសមស្រប។ គេជឿថា បើពាក់ទៅ នោះការងារអាចមិនល្អ មិនរលូនមានឧបសគ្គក៏ថាបាន។

ខ្សែដៃភីស៊ីវឬរូបចម្លាក់ ត្រូវបានគេជឿថា ជួយទាញសំណាងហៅលុយ ហៅមាស ការពារអំពើអាក្រក់ តែបើប៉ះជាមួយ Bi Xia (សំណាងអាក្រក់) អាចនឹងស្រូបថាមពលអាក្រក់ចូលមកក្នុងខ្លួន។ ដូច្នេះកុំចេះតែប្រើ ឬយកទៅធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះ ប្រយ័ត្ននាំស៊យ ឬទុក្ខទោសដល់ខ្លួន៕
គ្រូ ណុប
ចុចអាន៖ទម្រង់មុខហុងស៊ុយ ៥ ប្រភេទ របស់ស្រីៗ ចាស់ៗថា អាចក្លាយជាសេដ្ឋី និងធ្វើជំនួញជោគជ័យ
ចុចអាន៖ឃ្លោក ចិន ហុងស៊ុយហៅលុយកាក់ បង្កើនលាភសំណាង និងអាយុយឺនយូរក្នុងគ្រួសារ
ចុចអាន៖អង្កាំមាសសរសៃសូត្រ ជាថ្មមង្គល ជួយបន្ថែមលាភសំណាងនិងលុយកាក់ដល់អ្នកពាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ