Connect with us

ព័ត៌មានអន្ដរជាតិ

លោកយាយវ័យ ៦០ ឆ្នាំ បង្ហាញ Skincare ប្រើរាល់ថ្ងៃ ឃើញហើយដាច់ផ្ងារ ព្រោះធ្វើមិនបានដូចគាត់

បានផុស

នៅ

លោកយាយ Lily ជាអ្នកអ្នកសរសេរប្លុកចូលនិវត្តន៍ម្នាក់ ដែលមាន Channel ឈ្មោះថា Gadgetlily បច្ចុប្បន្ននេះ កំពុងតែពេញនិយម ​នៅ​លើ​បណ្ដា​ញ​សង្គម​ ដោយសារ​តែស្បែករលោង​ក្មេង​ជាងវ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​ក្រោយបានឃើញ Skincare Routine របស់លោកយាយ មានវ័យ ៦០​ នេះ​រួចមក​ ហ្វេនៗ ជាពិសេស​ស្រីៗ​ ចង់​ដាក់ផ្ងារ​និយាយ​លែង​ចេញ ព្រោះវាច្រើន ​រហូតម្នាក់ៗលាន់​មាត់ ធ្វើ​មិន​បាន​មួយ​ចំណិត​លោកយាយ​ឡើយ។

ទម្លាប់​ថែរក្សា​ស្បែក​ពេលព្រឹក របស់​លោកយាយ​ គឺ​ផ្ដោត​លើ​ការ​បន្ថែម​ជាតិ​ទឹក​ ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​វា​ជា​វត្ថុ​ដែល​ការពារ​ស្បែក​ពី​ការ​បំពុល និង​ភាព​តានតឹង ​ដែល​បណ្ដាល​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ និង​ភាព​ចាស់​មុន​អាយុ។

១ Sulwasoo Gentle Cleansing Foam

ចាប់ផ្ដើម​ជាមួយ​ជំហានដំបូង គឺសម្អាតមុខ ដោយជ្រើសរើសប្រើហ្វូមទន់ៗ ដែល​ជួយផ្តល់សំណើមដល់​ស្បែក និងកម្ចាត់ធូលីដី លើផ្ទៃមុខ។ វិធីសាស្ត្ររបស់គាត់ គឺ​ច្របាច់​មួយ​ដំណក់ ​រួច​ម៉ាស្សា​លើ​ស្បែក​​ មុន​នឹង​យក​ទឹក​បន្តិច​មក​លាប​លើ​មុខ​ ហើយ​ម៉ាស្សា​វា​តាម​រន្ធ​ញើស ពីថ្ពាល់ ចង្កា ច្រមុះ និង​ថ្ងាស ។ ម៉ាស្សា​ជា​រង្វង់​ កុំខ្លាំង បន្ទាប់មកលាង​ចេញ​ដោយ​ទឹក​ស្អាត​ថ្នមៗ​ ហើយជូតមុខរបស់គាត់​ ដោយ​កន្សែង​ទន់ៗ។

២ Shiseido Ultimune Power Infusing Concentrate

ក្នុងដំណាក់កាលនេះ គាត់​នឹងម៉ាស្សាថ្នមៗ ​លើសេរ៉ូមជាមុនសិន បន្ទាប់មកចុចមុខថ្នមៗ ដើម្បីឲ្យសេរ៉ូម​ជ្រាប​ចូល​ទៅក្នុងស្បែក​ បានយ៉ាងឆាប់រហ័ស។

៣ Embryolisse Moisturizing Lait Creme Concentre

វិធីប្រើ​គឺយកដៃច្របាច់ ហើយប្រើខ្នងដៃបិទបាំងមុខជា ៥ ចំណុចដូចធម្មតា៖ ថ្ពាល់ ចង្កា ថ្ងាស និងច្រមុះ។ បន្ទាប់មកម៉ាស្សាថ្នមៗ តាមប​ណ្តោយ​ឫសសក់ ដោយប្រើម្រាមដៃ ហើយគាត់​ប្រើទាំងព្រឹកទាំងយប់។ ប៉ុន្តែ​អនុសាសន៍​គឺ មិន​ស័ក្ដិសម​សម្រាប់​ប្រភេទ​ស្បែក​ខ្លាញ់ ឬ​ប្រើក្នុង​អាកាសធាតុ​ក្ដៅ ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់អាកាស​ធាតុត្រជាក់ ឬ​ស្បែក​ស្ងួត។

៤ SUNPLAY Skin Aqua Tone up UV Essence SPF50+ PA++++

ជំហានចុងក្រោយ គឺត្រូវលាបឡេការពារកំដៅ ប្រសិនបើ​អ្នក​មិន​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នៅ​ពេល​ព្រឹក វា​អាច​បណ្ដាល​​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ និង​ចាស់​មុន​អាយុ​។

ងាកមកទម្លាប់​ថែរក្សាស្បែកពេលយប់ ​របស់គាត់វិញ ច្រើន​ផ្តោតលើការស្តារស្បែកឡើងវិញ ដែលមានសារធាតុ Retinol ជាចម្បងតែម្ដង។​

៥ A313 Pommade វីតាមីន A Retinol Cream Retin

ក្រែមវីតាមីន Aman លក្ខណៈសម្បត្តិ Retinol ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ រឹតបន្តឹងរន្ធញើស កាត់បន្ថយស្នាមអុចខ្មៅ ស្នាមជាំ អាចម៌រុយឲ្យ​មើលទៅភ្លឺថ្លា មានសំណើម ទន់រលោង ។

៦ Bifesta Eye & Lip Makeup Remover

ក្រែមជួយ Remover រាល់ការមែកអាប់របស់ស្រីៗ ជាពិសេស​រង្វង់​ភ្នែក ។ វាជួយសម្អាត eyeliner និង eyeshadow ដោយប្រើរូបមន្តគ្មានជាតិខ្លាញ់ និងការសម្អាតជ្រៅ ដល់ស្រទាប់រន្ធញើស។

៧ Senka Perfect Whip Collagen In

ហ្វូមលាងមុខជប៉ុននេះ​​ ជួយ​ឲ្យ​ស្បែកស្អាតទន់រលោង ភ្លឺ​ថ្លា ក្មេងជាងវ័យ ។ លោកយាយលីលី តែងប្រើវា​ម៉ាស្សាលើមុខស្ងួត រួចលាងទឹកចេញបន្តិច រួចបន្តម៉ាស្សារហូតដល់ពពុះ ទើបលាងទឹកចេញ។

៨​ SANA Namerakahonpo Eye Cream

ក្រែម​ការពារ​ក្រោមភ្នែក ជួយបិទបាំងស្នាមខ្មៅជុំវិញភ្នែក ឲ្យមើលទៅ​ភ្លឺថ្លា មាន​សំណើម មិន​ខ្មៅ​ស្រអាប់ ។ គាត់​តែង​ប្រើវា​នៅ​ក្រោមភ្នែក បន្ទាប់មក​ប្រើដៃ​ម៉ាស្សា​ជុំវិញ​ភ្នែក ៦-៧ ដងជាការ​ស្រេច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តួអង្គស្រី ៥ រូប ល្បីល្បាញខ្លាំង ដោយសារតែហ៊ានលះបង់ជីវិត​ ក្នុងរឿង «Sinaeha Saree»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម