Connect with us

ជីវិតកម្សាន្ដ

តួអង្គស្រី ៥ រូប ល្បីល្បាញខ្លាំង ដោយសារតែហ៊ានលះបង់ជីវិត​ ក្នុងរឿង «Sinaeha Saree»

បានផុស

នៅ

«Sinaeha Saree» ជាសាច់រឿងរបស់នារីម្នាក់ ឈ្មោះ Nuan Nua Kaew (Baifern Pimchanok) ត្រូវធ្វើដំណើរទៅ Mantrapura ដើម្បីមើលថែ Nilpat (Richie Oranes) ដែលជា​ប្អូនស្រី​តែមួយ​របស់​នាង និង​បាន​សម្រេចចិត្ត​រៀប​អភិសេក​ជាមួយ ព្រះអង្គម្ចាស់ Chaithat (Kong Witthaya) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​តួស្រីទៅ​ដល់​ទីនោះ​ភ្លាម​ រឿងរ៉ាវ​អាក្រក់​បាន​កើតឡើង ក្នុងគ្រួសារ​រាជវង្ស និង​អាថ៌កំបាំង​ជា​ច្រើន​ត្រូវ​តស៊ូ​ ដើម្បី​ក្ដី​ស្រលាញ់​របស់​ប្អូនស្រី។​ អាច​និយាយ​បាន​ថារឿង Sinaeha Saree បានបញ្ជាក់ពីតួអង្គម្នាក់ៗ មានតួនាទីលះបង់ និងធ្វើដើម្បីនរណាម្នាក់ ឬមនុស្សដែលគេស្រលាញ់។

១ Nuan Nua Kaew (Baifern Pimchanok)

នាង​គឺ​ជាស្រ្តីជនជាតិថៃ ដែលត្រូវបានគេព្យាករណ៍​ថា អាច​ជួយ​ស្រាយ​អាថ៌កំបាំង​នៃនគរ Mantrapura ។ ហេតុអ្វី Nuan Nua Kaew ត្រូវ​តស៊ូ​ជំនះ​ឧបសគ្គ​ជាច្រើន? ទោះយ៉ាងណា ជា​សំណាងល្អ​ ​ដែល Nuan Nua Kaew មានព្រះអង្គម្ចាស់ ​Kirich​ (Shahn) មក​ជួយជ្រោមជ្រែង និងតាមការពារនាងជាប់រហូត។

២ ​Nilpit (Richyoranate)

នារីវ័យក្មេង​ស្លូតត្រង់​ តែមានភាព​រឹងមាំ​ចេញពី​ក្នុងខ្លួន​របស់នាង។ នាង​ត្រូវ​ប្រយុទ្ធ​តស៊ូ​ លះបង់ ​ដើម្បី​ស្នេហាក្នុងគ្រា​ដែល​ប្រទេស​កំពុងជួបបញ្ហា។ Nilpit ជានារី​ម្នាក់ ​មក​ពី​ប្រទេស​ថៃ ​និង​បាន​​ជួប​ស្នេហា​ជាមួយ​បុរស​ម្នាក់​ ហើយ​យល់ព្រម​រៀបការ ផ្ទុយ​ទៅ​វិញ ​រឿង​នេះ​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ នៅពេលដែលមនុស្សដែល​នាង​ស្រឡាញ់​ គឺ​ជា​ព្រះអង្គ​ម្ចាស់​ដែល​ត្រូវ​មាន​ភារកិច្ច​ផ្សេង​ទៀត ​ដែល​សំខាន់​ជាង។ នោះ​គឺ​ជាប្រទេស ហើយ​ត្រូវ​ជួប​ឧបសគ្គ​ជា​ច្រើន ពោល​គឺ​រាជវង្ស​មិន​ពេញ​ចិត្ត​ដោយ​សារ​ឋានៈ​មិន​សក្ដិសម​ នឹង​ព្រះអង្គម្ចាស់។

៣ Maharanee Sasipraphai (Mam Cattleya)

ជា​ស្ត្រី​ពោរពេញ​ដោយ​ថាមពល លើក​តម្កើង​សេចក្ដី​ថ្លៃថ្នូរ​របស់​រាជវង្ស មិន​ចេះ​ចុះញ៉ម​នឹង​អ្នកណា​។ នាង​តស៊ូ​ និង​មាន​ហេតុ​ផល​ក្នុង​ការ​ប្រយុទ្ធ​ ដើម្បី​ស្ថិរភាព​រាជវង្ស​របស់​ប្រទេស​ខ្លួន។

៤ Sawitree (Lily Panthila)

ស្ត្រី​វ័យក្មេង​ម្នាក់ ​ដែល​ធំ​ឡើង​ដោយ​មាន​ជំនឿ​ថា ​ថ្ងៃណាមួយនាងនឹងក្លាយជា​ផ្នែក​មួយ​នៃ​រាជវង្ស Mantrapura ​ ។ ដូច្នេះ​នាង​បាន​ប្រកាន់​ខ្ជាប់​នូវ​សេចក្ដី​ថ្លៃថ្នូរ មាន​មហិច្ឆតា​ខ្ពស់​ បើ​ទោះបី​ជា​ត្រូវ​ស្លាប់​ដើម្បី​តំណែង​ក្ដី។

៥ Rajamatasrita (Pim Phimphan)

មហា​រាជិនី​ ដែល​គ្រប់គ្នា​គោរពនិងលើកតម្កើង តែផ្ទុយទៅវិញ​ ទ្រង់បាន​​បាត់ខ្លួន​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​អង់គ្លេស ​នៅ​ក្នុង​ព្រៃ​អាថ៌កំបាំង។ តួនាទីដ៏​មាន​ឥទ្ធិពល​នៅក្នុងរឿង Sinaeha Saree គឺទ្រង់​ត្រូវ​រក្សា​អាថ៌កំបាំង​ នៃ​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃរបស់ Mantrapura បើទោះបីជាត្រូវស្លាប់ជីវិតក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជាង ១២ ឆ្នាំក្នុងវិថីសិល្បៈ Baifern សម្រេចបំណង សង់ផ្ទះតម្លៃជាង ៨០លានបាត

ចុចអាន៖រាលដាលសាជាថ្មី! តួឯកប្រុសក្នុងរឿង ” ល្បែងបំណងប្រាថ្នា” ​ប្រកាសឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៤ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ១៧ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ២៧ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ៣៧ នាទី មុន

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម