Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការចាប់ផ្ដើមបើកយុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២

បានផុស

នៅ

យុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានចាប់ផ្តើមដំណើរធ្វើជំរឿនហើយនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាលសម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកនូវយុទ្ធនាការសម្រាប់ថ្ងៃដំបូងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ ត្រូវបានដឹកនាំឡើងដោយលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ អមដំណើរ​ដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួងផែនការ មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរផ្សារធំថ្មី ស្ថិតនៅបរិវេណផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានអោយដឹងថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ។ ការងារនេះយើងធ្វើឡើងទៅតាមស្មារតីនៃអនុក្រឹត្យ ច្បាប់ស្តីពីស្ថិតិដែលតម្រូវឱ្យយើងធ្វើក្នុងរយៈពេល១០ឆ្នាំម្ដង និងអង្កេតទៅលើជំរឿននេះ៥ឆ្នាំម្តងដើម្បីឱ្យដឹងពីកំណើនសេដ្ឋកិច្ចយើងប៉ុន្មាន។

លោកបន្តថា ការងារនេះយើងមិនមែនធ្វើឡើង តែនៅតាមបណ្ដាផ្សារនានាប៉ុណ្ណោះទេ តែយើងត្រូវធ្វើឡើងនៅតាមក្រុមហ៊ុន រោងចក្រសហគ្រាស ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសម្រាប់ថ្ងៃនេះក្រសួងផែនការបានសហការជាមួយ អាជ្ញាធររាជធានី ខេត្តធ្វើជំរឿននេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ការធ្វើជំរឿននេះ គឺដើម្បីឱ្យយើងបានដឹងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងដើម្បីឱ្យរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។

លោកបញ្ជាក់ថា ការធ្វើជំរឿននេះ គឺប្រើប្រាស់រយៈពេល ១ខែ ហើយយើងនិងធ្វើការផ្សព្វផ្សាយទិន្នន័យច្បាស់លាស់ពីការជំរឿននេះនៅឆ្នាំ២០២៣៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១២ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា១៤ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១៦ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម