ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង សន្យាប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន (ឃែស៊ូណាត) ស្ទឹងត្រែង ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីធានាឱ្យមានអតិផរណា សម្រាប់ផលិតផលកសិកម្មជូនដល់កសិករ នៅតាមតំបន់មូលដ្ឋានក្នុងក្រុងស្រុកនីមួយៗនៅខេត្តស្ទឹងត្រែង។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងបានមានប្រសាសន៍នៅក្នុងចុះកិច្ចសន្យាថា ផលិតផលកសិកម្មគ្រប់ប្រភេទ ពីមួយឆ្នាំ ទៅមួយឆ្នាំប្រជាកសិករផលិតបានតែងជួបនៅបញ្ហាទីផ្សារលក់ដូរ ព្រោះឈ្មួញអ្នកប្រមូលទិញចេះតែបង្អាប់ថ្លៃ ដោយសារតែនៅខេត្តស្ទឹងត្រែង យើងពុំទាន់មានក្រុមហ៊ុនប្រមួលទិញបានត្រឹមត្រូវនៅឡើយទេ។


លោកប្រធានមន្ទីរបន្តថា ពេលនេះយើងទទួលបានក្រុមហ៊ុន(ឃែស៊ូណាត់)ស្ទឹងត្រែង ចុះកិច្ចសន្យាជាមួយកសិករប្រមូលទិញស្របតាមច្បាប់ ដូចនេះដើម្បីធ្វើឱ្យមានការប្រកួតប្រជែងផ្នែកទីផ្សារសូមកសិករអ្នកផលិតផលកសិកម្មត្រូវគិតពីការផលិតផលឱ្យមានទាំងបរិមាណ គុណភាពនិងសោភណភាពផង ទើបយើងពង្រឹងនិងរក្សាតម្លៃទីផ្សារបានល្អទាំងអ្នកលក់ និងអ្នកទិញ។
លោកស្រី មុត ចរិយា នាយិកាក្រុមហ៊ុន(ឃែស៊ូណាត់) សិប្បកម្មកែច្នៃគ្រប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមហ៊ុននិងលើកទឹកចិត្ត ដល់កសិករយើងតាមរយៈការផ្តល់ប្រាក់កម្ចីដោយមិនគិតការប្រាក់ជូនទៅកសិករមុនចំនួន ៤០% ដើម្បីឱ្យកសិករមានលទ្ធភាពក្នុងការប្រកបរបរកសិកម្ម។ លោកស្រីបន្តថា កិច្ចការងារនេះ គឺផ្តោតភ្ជាប់ទៅលើកសិករដាំដំណាំស្វាយចន្ទី ដើម្បីឱ្យគាត់មានលទ្ធភាពក្នុងការថែទាំ និងទទួលផលបានច្រើន ហើយក្រុមហ៊ុននិងប្រមូលទិញមកវិញទៅតាមតម្លៃទីផ្សារ និងបន្ថែមទៅលើការលើកទឹកចិត្ត ចំពោះអ្នកដែលផលិតផលបានល្អ។


លោក សួង ហ៊ី អភិបាលរងស្រុកសៀមបូក បានសំដែងការគាំទ្រចំពោះយន្តការនេះ ព្រោះបានផ្តល់ផលប្រយោជន៍ជូនកសិករយើងនៅមូលដ្ឋាន ជាពិសេសបានជួយជំរុញទឹកចិត្តបងប្អូនកសិករឱ្យកាន់តែខិតខំធ្វើការងាររបស់ខ្លួននៅក្នុងស្រុក ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេសនាំឱ្យចាញ់បោកមេខ្យល់។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានដំណាំស្វាយចន្ទី ក្នុងរង្វង់ប្រមាណជាង ៥ ម៉ឺនហិកតា កំពុងទទួលផលហើយឆ្នាំ ២០២២ ខាងមុខនេះ កសិករមានក្តីសង្ឃឹមទៅលើទីផ្សារគ្រប់ស្វាយចន្ទី ព្រោះយើងមានក្រុមហ៊ុនក្នុងស្រុកជាអ្នកប្រមូលទិញស្របតាមច្បាប់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


