Connect with us

ជីវិតកម្សាន្ដ

មីយ៉ាន់ម៉ា ដោះលែងតារាម៉ូដែល Paing Takhon ចេញពីពន្ធនាគារហើយ

បានផុស

នៅ

មេធាវីរបស់ Paing Takhon បាននិយាយនៅពីថ្ងៃពុធនេះថា តារាសម្ដែង និងជាតារាម៉ូដែលមីយ៉ាន់ម៉ា ត្រូវ​បានលើកលែងទោស និងដោះលែង​​ពី​ពន្ធនាគារ​ហើយ។

គួរ​រំលឹកថា​ បន្ទាប់ពី​យោធា​បាន​ដណ្តើមអំណាចក្រោមរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Paing Takhon បានចូលរួមបាតុកម្ម និង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក​ ដើម្បីបង្ហាញពីជំហរនយោបាយ​របស់​ខ្លួន។

តារា​សម្ដែង និងជាតារាបង្ហាញម៉ូដ​រូបនេះ ​ត្រូវបានចាប់ខ្លួន ខណៈស្នាក់​នៅផ្ទះម្ដាយរបស់​លោក ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោន​ ក្នុង​ខែ​មេសា ហើយត្រូវបានជាប់ពន្ធនាគារ​រយៈពេលបីឆ្នាំ​ក្នុង​ខែធ្នូ ពីបទ​ផ្សព្វផ្សាយ​ខ្លឹមសារ​ប្រឆាំង​យោធា។

ទោះយ៉ាងណាក៏ដោយ ការចេញផ្សាយនេះ ក្រុម​មេធាវី​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែមទេ។

ឧត្តមសេនីយ So Min Tun អ្នកនាំពាក្យកងទ័ពមីយ៉ាន់ម៉ា បាន​បញ្ជាក់​ថា អ្នក​ដទៃ​ក្នុង​វិស័យ​កម្សាន្ត​ ក៏​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ដែរ​​ ដូច​ជា Lu Min, Bai Di Oo, Endra Kyaw Shin ដោយ​លើក​ឡើង​ពី​ហេតុផល​ថា ដើម្បី​​ឲ្យ​អ្នក​ទាំង​នេះ ​ចូល​រួម​ក្នុង​ការ​បង្កើត​ជាតិ​ ជាមួយ​នឹង​ការងារ​សិល្បៈវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោស ជាង ៨០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម