ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោស ជាង ៨០០នាក់
នៅថ្ងៃសៅរ៍ទី១២ខែកុម្ភៈនេះ យោធាមីយ៉ាន់ម៉ា បានប្រកាសលើកលែងទោស ដល់អ្នកទោសជាង ៨០០ នាក់ ដើម្បីប្រារព្ធទិវាសហភាពរបស់ប្រទេសនេះ។
មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន ជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបដោយយោធាជាបន្តបន្ទាប់ ដែលបានសម្លាប់ជនស៊ីវិលជាង ១,៥០០នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានចេញបញ្ជា លើកលែងទោស សម្រាប់អ្នកទោសចំនួន៨១៤នាក់ ដើម្បីរម្លឹកខួបលើកទី៧៥នៃទិវាសហជីព។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់ AFP ថា អ្នកដែលទទួលការលើកលែងទោស ភាគច្រើនមកពីពន្ធនាគារក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង យ៉ាំងហ្គោន។
គួរបញ្ជាក់ថា យោធាបានដោះលែងអ្នកទោសប្រហែល ២៣,០០០ នាក់កាលពីខែមេសាឆ្នាំមុនមក។ ចំនួនស្រដៀងគ្នានេះក៏ត្រូវបានដោះលែងផងដែរ ក្នុងទិវាសហជីពកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីបំផុត មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ រាប់ពាន់នាក់ ក្រោយរងសម្ពាធពី អាស៊ាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


