Connect with us

នយោបាយ

សម្ដេច ស ខេង បញ្ជាឲ្យសមត្ថកិច្ចបង្កើនការការពារសុវត្ថិភាពស្ថានទូត និងមន្ត្រីទូត នៅ កម្ពុជា ខណៈសង្គ្រាមនៅ អ៊ុយក្រែន កំពុងមានភាពតានតឹង

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់សមត្ថកិច្ចឱ្យពង្រឹង និងធានាការពារសន្តិសុខដល់បណ្តាមន្រ្តីស្ថានទូតនានាប្រចាំនៅកម្ពុជា ខណៈស្ថានការណ៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងមានភាពតានតឹង។ សម្តេចក្រឡាហោម ស ខេង បានចេញបញ្ជាបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាលារាជធានីភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចស ខេង បានលើកឡើងថា៖«ក្នុងស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនកំពុងតានតឹង អាជ្ញាធរចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពដល់ស្ថានទូតដែលមានការពាក់ព័ន្ឋ និងដែលមាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជាដាច់ខាត»។ សម្តេចក្រឡាហោម បានលើកឡើងថា អាជ្ញាធរមិនអាចមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជនដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឱ្យមានបញ្ហាដល់ស្ថានទូត និងមន្រ្តីស្ថានទូតនោះទេ៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម