ជីវិតកម្សាន្ដ
គ្រងមកុដ ៣ខែ Thuy Tien រកចំណូលបានជាង ៣លានដុល្លារ ចូលហោប៉ៅផ្ទាល់ខ្លួន
បន្ទាប់ពីគ្រងមកុដ Miss Grand International ឆ្នាំ២០២១ បានត្រឹមតែ ៣ខែប៉ុណ្ណោះ បវរកញ្ញាវៀតណាម កញ្ញា Thuy Tien បានធ្វើឱ្យមហាជនបើកភ្នែកធំៗ ដោយសារតែនាងអាចរកចំណូលចូលហោប៉ៅផ្ទាល់ខ្លួនរហូតដល់ ៧០ពាន់លានដុង (ជាង ៣លានដុល្លារអាមេរិក) ឯណោះ។

ចាប់តាំងពីបានគ្រងមកុដ MGI 2021 កញ្ញា Nguyen Thuc Thuy Tien បានក្លាយជាតារាស្រីដ៏មានប្រជាប្រិយភាព និងក្លាយជាបវរកញ្ញាដែលគេស្វែងរកច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ Vbiz ។

ដោយឡែក កាលពីពេលថ្មីៗនេះ ស្ថាបនិក និងជាប្រធាន Miss Grand International លោក Nawat Itsaragrisil បានឱ្យដឹងថា Nguyen Thuc Thuy Tien ឡើងកាន់តំណែងជាម្ចាស់មកុដឯក MGI បាន ៣ខែ នាងអាចរកប្រាក់បានប្រហែល ១០០លានបាត ឬប្រហែល ៧០ពាន់លានដុង។ ចំណូលដ៏ច្រើនបែបនេះ គឺបានមកពី Thuy Tien ជាប់កិច្ចសន្យាជាមួយប្រេនល្បីៗជាច្រើន មិនថាជាតិឬអន្តរជាតិឡើយ។ មិនតែប៉ុណ្ណោះ នាងទទួលថតស្ពតល្បីៗជាច្រើននៅក្នុងប្រទេសវៀតណាម ខណៈប្រេនសឹងទាំងអស់នៅក្នុងស្រុក សុទ្ធតែមានមុខរបស់នាងបង្ហាញក្នុងការផ្សាយពាណិជ្ជកម្ម។

ក្រៅរកចំណូលបានដ៏សន្ធឹកសន្ធាប់ឱ្យហោប៉ោផ្ទាល់ខ្លួនហើយ បវរកញ្ញាវ័យ២៤ឆ្នាំរូបនេះ បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជា Miss Grand International ដំបូងគេ ដែលរកចំណូលបានច្រើនបំផុតឱ្យក្រុមហ៊ុនផងដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ មើលសឹងមិនស្គាល់ តារាម៉ូដែល មីយ៉ាន់ម៉ា Paing Takhon ក្រោយចេញពីពន្ធនាគារម្សិលមិញ (មានវីដេអូ )
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


