ព័ត៌មានអន្ដរជាតិ
អាមេរិក«បើកភ្លើងខៀវ»ឲ្យណាតូផ្គត់ផ្គង់យន្តហោះចម្បាំងទៅអ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Tony Blinken បានប្រាប់សារព័ត៌មាន CBS News កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបើកភ្លើងខៀវដល់ប្រទេសជាសមាជិកអង្គការណាតូដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំងទៅប្រទេសអ៊ុយក្រែន និងថា អាមេរិកនឹងធ្វើការជំនួសយន្តហោះចម្បាំងណាមួយដែលបានបញ្ជូនទៅទីក្រុងកៀវ។
លោក Blinken បាននិយាយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឲ្យសមាជិកសភាអាមេរិកធ្វើអន្តរាគមន៍ក្នុងសង្គ្រាមកំពុងបន្តជាមួយរុស្ស៊ី។

ពេលសួរថាតើពេលណាទើបសមាជិកណាតូអាចចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន លោក Blinken បានឆ្លើយថា ៖«រឿងនោះទទួលបានភ្លើងខៀវហើយ»។ បន្ទាប់មកមន្ត្រីទូតកំពូលរបស់អាមេរិកនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការងាររួចហើយជាមួយមន្ត្រីប៉ូឡូញដើម្បីបំពេញយន្តហោះចម្បាំងណាមួយដែលពួកគេបានបញ្ជូនទៅអ៊ុយក្រែន។ ចំណុចនេះមានន័យថា អាមេរិកនឹងជំនួសរាល់យន្តហោះចម្បាំងប៉ូឡូញទាំងអស់ដែលត្រូវបានបញ្ជូនទៅទីក្រុងកៀវដោយយន្តហោះអាមេរិក។
ការគាំទ្របញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនដើម្បីកាន់កាប់មូលដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិករវាងការធ្វើអន្តរាគមន៍សកម្មនៅអ៊ុយក្រែន និងជាការសងសឹកសេដ្ឋកិច្ចសុទ្ធសាធប្រឆាំងនឹងទីក្រុងមូស្គូ។
រដ្ឋាភិបាលទីក្រុងកៀវគ្មានបំណងលាក់បាំងចំពោះការធ្វើអន្តរាគមន៍ផ្នែកយោធារបស់អាមេរិកឡើយ ដោយលោកប្រធានាធិបតី Zelensky ជំរុញឲ្យសមាជិកសភាអាមេរិកកាលពីថ្ងៃសៅរ៍ដើម្បីអនុវត្ត«តំបន់គ្មានការហោះហើរ»លើប្រទេសអ៊ុយក្រែន។ ចំណាត់ការបែបនេះអាចមើលឃើញអាមេរិក និងសម្ព័ន្ធមិត្តណាតូមានឆន្ទៈក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ជាអ្វីម្យ៉ាងដែលទីក្រុងមូស្គូបាននិយាយយ៉ាងច្បាស់ថា ខ្លួនយល់ថាជាទង្វើនៃសង្គ្រាម។
អាមេរិក និងណាតូបានសម្រេចតំបន់គ្មានការហោះហើរ ហើយបានអះអាងម្តងហើយម្តងទៀតថា ពួកគេនឹងមិនបញ្ជូនកម្លាំងទ័ពទៅអ៊ុយក្រែនទេ។ ទោះបីជាយ៉ាងណា ការបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនគឺមិនមែនបង្ហាញពីរឿងធម្មតា។
សហភាពអឺរ៉ុបបានសន្យាផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែនកាលពីចុងខែមុន ប៉ុន្តែបានជួបនឹងឧបសគ្គសំខាន់ពីរ។ ទីមួយការស្វែងរថយន្តហោះដែលអ្នកបើកជនជាតិអ៊ុយក្រែនអាចបើកហោះហើរបាន និងទីពីរស្វែងរកប្រទេសដែលមានឆន្ទៈដឹកជញ្ជូនយន្តហោះចម្បាំងទាំងនោះពីព្រលានយន្តហោះរបស់ពួកគេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


