ព័ត៌មានជាតិ
សម្តេចក្រឡាហោមរិះគន់អភិបាលខេត្តមួយរូបមិនស្គាល់មូលដ្ឋាន ថែមទាំងកុហកសម្តេចតេជោទៀត
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ៩ ខែ មីនា ២០២២ នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើ ការរិះគន់ចំពោះអភិបាលខេត្តរបស់សម្តេចមួយរូបដែលសម្តេចគិតថាជាចៅហ្វាយខេត្តដែលមិនដែលចុះមូលដ្ឋានទាល់តែសោះព្រោះស្គាល់ភូមិសាស្ត្ររបស់ខេត្តខ្លួន។ សម្តេច បានថ្លែងថា «ខ្ញុំភ្ញាក់ព្រើតែម្តងថាយីចៅហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹង …»។ បើទោះបីសម្តេចក្រឡាហោម មិនបានបញ្ចេញឈ្មោះក៏គេអាចដឹងដែរព្រោះរឿងដែលសម្តេចលើក ឡើងគឺកើតឡើងនៅខេត្តត្បូងឃ្មុំ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ខ្ញុំនិយាយពីទីនេះទៅប្រហែលជាឮដល់ចៅហ្វាយខេត្តមួយចំនួនហើយមានចៅហ្វាយខេត្តមួយនោះគាត់មិនស្គាល់តែម្ដងខ្ញុំមិនដឹងថា គាត់ចុះឬមិនចុះមូលដ្ឋានទេ,ប៉ុន្តែខ្ញុំសន្និដ្ឋានថា គាត់មិនចុះតែម្ដង,សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសួរគាត់ថាតើពីទីនេះ(ត្បូងឃ្មុំ)ទៅទៅទន្លេបិទប៉ុន្មានគីឡូគាត់ឆ្លើយថា ២៧ គីឡូ តាមពិតវាមានចម្ងាយរហូត ៤១ គីឡូ។ គាត់សួរថា “សន្លប់”នៅទីណាគាត់ឆ្លើយថា”សន្លប់”នៅ ២០គីឡូពីទីនេះតាមពិតកន្លែងដែលសម្តេចកំពុង ឈរមានប្រសាសន៍នោះគឺជា “សន្លប់ “ហើយ ប៉ុន្តែគាត់ឆ្លើយថា ២០ គីឡូ ។ បានសេចក្តីថាគាត់អត់ស្គាល់តែម្ដងគឺគាត់មិនស្គាល់មូលដ្ឋានតែម្ដង,ខ្ញុំភ្ញាក់ព្រើតតែម្តងថា យីចៅ ហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹងវ៉ី។ ដល់ពេលសួរថាតាហៀវនៅណា?គាត់ចង្អុលទៅលិច តាមពិតតាហៀវវានៅខាងកើត … »។
សម្តេចក្រឡាហោ ស ខេង បានមានប្រសាសន៍ថា ការងារសំខាន់ទី២ របស់អភិបាលខេត្តគឺចុះមូលដ្ឋាន ដូចនេះបើចៅហ្វាយខេត្ត ចៅហ្វាយស្រុកមិនស្គាល់មូលដ្ឋានគឺ ពិបាកហើយ,ហើយបើថ្នាក់ឃុំគឺត្រូវស្គាល់ផ្ទះប្រជាពលរដ្ឋតែម្ដង,នេះជារបៀបរបបធ្វើការងារពិសេសរបស់យើងដែលមិនអាចមើលស្រាលបានទេបើយើងមិនស្គាល់មូលដ្ឋាន ផងតើយើងដឹងពីប្រជាពលរដ្ឋរស់នៅរបៀបម៉េចកើតបើយើងមិនដែលស្គាល់ផងហ្នឹង,គាត់ចង់បានអីសំណូមពរអីមានការលំបាកបែបណាតើយើងដឹងទេ?អញ្ចឹងខ្ញុំស្នើថា ទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងក្រុមការងារហើយ,អញ្ចឹងត្រូវតែចុះមូលដ្ឋានចុះមូលដ្ឋានគឺត្រូវតែកំណត់ឲ្យច្បាស់ថាតើចុះទៅដើម្បីអ្វី,ជួបអ្នកណា,ហើយធ្វើអ្វី, អ្នកខ្លះចុះមែន ប៉ុន្តែមិនដឹងចុះទៅធ្វើអីទេ ព្រោះមិនឃើញលទ្ធផលអ្វីទាំងអស់ ។
សម្តេចក៏បានរំលឹកទៅដល់ចៅហ្វាយខេត្តពីសម័យមុនដែរថា ចៅហ្វាយខេត្តឲ្យតែថ្ងៃសុក្រឡើងគឺចាប់ផ្តើមជុំគ្នាច្រៀងរាំ ស៊ីផឹកស្រីស្រា មិនដែលចុះមូលដ្ឋានឬស្គាល់ប្រជាជន នោះទេ ។ តែយើងត្រូវតែចុះទៅមូលដ្ឋានដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបាន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


