ព័ត៌មានអន្ដរជាតិ
ចិន បញ្ជាក់គោលបំណងរបស់ខ្លួនក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
អ្នកនាំពាក្យស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ទីក្រុងប៉េកាំងផ្តោតសំខាន់លើការធ្វើយ៉ាងណា កុំឲ្យសង្គ្រាមឈានដល់ចំណុចគ្រប់គ្រងលែងបាន។

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីអ្នកនាំពាក្យស្ថានទូតលោក Liu Pengyu ដែលនិយាយថា “ស្ថានភាពនៅអ៊ុយក្រែនពិតជាគួរឲ្យព្រួយបារម្ភ។ អាទិភាពខ្ពស់បំផុតនៅពេលនេះគឺ ការការពារស្ថានការណ៍ដែលតានតឹង កុំឲ្យឡើងកម្តៅតទៅទៀតឬឈានដល់ចំណុចគ្រប់គ្រងលែងបាន”។
កាលពីព្រឹកថ្ងៃអាទិត្យទី១៣ខែមីនា កាសែត Financial Times និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀតបានរាយការណ៍ថា មន្ត្រីអាមេរិកជឿថា រុស្ស៊ីបានស្នើសុំការផ្គត់ផ្គង់យោធារបស់ចិន ដើម្បីជួយដល់ការធ្វើសង្រ្គាម ក៏ដូចជាការគាំទ្រផ្នែកសេដ្ឋកិច្ចផងដែរ។

នៅពេលសួរអំពីរបាយការណ៍នេះ អ្នកនាំពាក្យបានអះអាងថា លោកមិនដែលបានឮអំពីរឿងនេះទេ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសចិនបានរក្សាអព្យាក្រឹតជាសាធារណៈនៅក្នុងជម្លោះ ហើយបានបដិសេធថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន អំពាវនាវឲ្យអ្នកស្ម័គ្រចិត្តបរទេស ១៦ ០០០ នាក់ មកជួយប្រយុទ្ធប្រឆាំងអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


