សន្តិសុខសង្គម
អគ្គិភ័យលេបត្របាក់ឃ្លាំងស្តុកអាចម៍រណាដ៏ធំមួយ រួមជាមួយទ្រព្យសម្បត្តិអស់ប្រមាណខ្ទង់ពាន់ដុល្លារ
បាត់ដំបង ៖ ឃ្លាំងស្តុកអាចម៍រណាដ៏ធំមួយកន្លែង សម្រាប់កែច្នៃផលិតជាធ្យូងសិប្បនិម្មិត ត្រូវបានអណ្តាតភ្លើងឆាបឆេះគ្មានសល់ រួមជាមួយនឹងទ្រព្យសម្បត្តិមួយចំនួនផ្សេងទៀត ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ១ រសៀល ស្ថិតនៅចំណុចក្រុមទី៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឃ្លាំងស្តុបអាចម៍រណា ១ខ្នង ដែលត្រូវភ្លើងឆេះនេះ មាន ទំហំ ២០មx៣៥ម ធ្វើពីដែក ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ពឹង រតនា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

សម្ភារៈខូចខាតរួមមាន ឆេះឃ្លាំង ១ខ្នង ឆេះអាចម៍រណា ដែលជាវត្ថុធាតុដើម សម្រាប់ផលិតធ្យូងសិប្បនិម្មិត ឆេះគ្រឿងចម្លាក់ឈើ មួយចំនួនសរុបការខូចខាតអស់ប្រហែល ៤.០០០ ដុល្លារ។

រាល់បញ្ហាខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ដោយភ្លាមៗនោះដែរ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ដើម្បីអន្តរាគមន៍មិនឲ្យរាលដាលទៅផ្ទះប្រជាពលរដ្ឋដែលនៅជិតខាង៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់