ព័ត៌មានអន្ដរជាតិ
លោក Zelensky ជំរុញឲ្យមន្រ្តីជាន់ខ្ពស់រុស្ស៊ី លាលែងតំណែង ប្រយ័ត្នហួសពេល
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskly បានអំពាវនាវដោយផ្ទាល់ ដល់មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងឥស្សរជនប្រព័ន្ធផ្សព្វផ្សាយឲ្យលាលែងពីតំណែង ហើយប្រកាន់ជំហរប្រឆាំងនឹងការវាយលុកប្រទេសរបស់គាត់។
ថ្លែងក្នុងសុន្ទរកថាពេលរាត្រីពីរដ្ឋធានី កៀវ របស់អ៊ុយក្រែន លោក Zelensky បានថ្លែងដោយផ្ទាល់ទៅកាន់មន្ត្រីទាំងអស់នៃសហព័ន្ធរុស្ស៊ី។

លោក Zelensky និយាយថា “ប្រសិនបើអ្នកបន្តកាន់តំណែង ប្រសិនបើអ្នកមិនប្រឆាំងនឹងសង្រ្គាមទេ សហគមន៍អន្តរជាតិនឹងដកហូតអ្វីៗគ្រប់យ៉ាង។ អ្វីគ្រប់យ៉ាងដែលអ្នករកបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ រឿងនេះត្រូវបានធ្វើរួចហើយ”។
លោកបន្តថា “ប្រព័ន្ធឃោសនាក៏ដូចគ្នាដែរ។ អំណាចទី៤នៅក្នុងប្រទេសរុស្ស៊ី។ ប្រសិនបើអ្នកបន្តធ្វើការសម្រាប់ការឃោសនា អ្នកកំពុងធ្វើឲ្យខ្លួនអ្នកប្រឈមមុខនឹងហានិភ័យ ធំជាងការចាកចេញទៅទៀត”។
លោកបញ្ជាក់ថា “លាឈប់ទៅ! គ្មានការងារធ្វើពីរបីខែ ប្រសើរជាងត្រូវអន្តរជាតិធ្វើទុក្ខបុកម្នេញអ្នក ពេញមួយជីវិត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត អ៊ុយក្រែន បង្ហាញទំហំនៃការខូចខាត ចាប់តាំងពីរុស្ស៊ី វាយលុក
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


