Connect with us

ជីវិតកម្សាន្ដ

បទ «វីរនារី» របស់​ ទេព បូព្រឹក្ស ឈ្នះពានរង្វាន់ដល់ទៅ ៣ កាលពីយប់មិញ

បានផុស

នៅ

បទ «វីរនារី» ឬ «Top Of The Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស​ បានឈ្នះពានរង្វាន់ចំនួន ៣ ពីកម្មវិធីពានរង្វាន់តន្ត្រីប្រចាំឆ្នាំ Pleng Music Award 2022​ កាលពីរាត្រីថ្ងៃទី១៩ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីខិតខំសម្រិតសម្រាំង និងចំណាយទុនរាប់រយលានរៀល ដើម្បីផលិតឡើង បទ «វីរនារី» បានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន រហូតមានចូលទស្សនាជាង ១លានដងត្រឹមតែ ២៤ម៉ោង ហើយកាលពីយប់មិញ បទនេះបានឈ្នះរង្វាន់ដល់ទៅ ៣ ឯណោះគឺ ពានរង្វាន់វីដេអូប្រចាំឆ្នាំ ពានរង្វាន់ចម្រៀងប្រចាំឆ្នាំ និងពានរង្វាន់គុណភាពវីដេអូចម្រៀងល្អប្រចាំឆ្នាំ នៅក្នុងកម្មវិធី Pleng Music Award 2022​។

គួរបញ្ជាក់ថា កម្មវិធី Pleng Music Award ជាកម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំឆ្នាំមិនធ្លាប់មាននៅកម្ពុជា ខណៈការប្រារព្ធឡើងនាម្សិលមិញនេះ មានការចូលរួមពីសំណាក់តារាប្រុសស្រីជាច្រើនដួង សុទ្ធសឹងតែតារាល្បីៗនៅក្នុងប្រទេស៕

អត្ថបទ៖ សន្យា

ចុចអាន៖ មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម