ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់កម្ទេចឃ្លាំងអាវុធទំនើបៗ ៥ ទីតាំងបន្ថែមទៀតនៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ឃ្លាំងអាវុធទំនើបៗចំនួន ៥ នៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានវាយប្រហារ ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា កាំជ្រួចមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយបានវាយប្រហារឃ្លាំងផ្ទុកប្រេង និងប្រេងរំអិលដ៏ធំនៅទីក្រុង Lysychansk និងទីក្រុង Kramatorsk, ឃ្លាំងអាវុធគ្រាប់រ៉ុកកែត និងកាំភ្លើងធំនៅទីក្រុង Druzhkivka និងឃ្លាំងគ្រាប់នៅទីក្រុង Nadezhdinka និងទីក្រុង Novooleksandrivka ។
លោកបាននិយាយថា ដោយឡែក កងកម្លាំងអាកាសរុស្ស៊ីបានវាយប្រហារលើឧបករណ៍យោធារបស់អ៊ុយក្រែនចំនួន ៨៣ រួមទាំងប៉ុស្តិ៍បញ្ជាការចំនួន ៤ ប្រព័ន្ធការពារដែនអាកាសចំនួន ៤ ឃ្លាំងគ្រាប់រ៉ុកកែត កាំភ្លើងធំ និងគ្រាប់រំសេវចំនួន ៣ កន្លែង និងទីតាំងស្តុកសម្ភារៈយោធាចំនួន ៦៨ កន្លែង ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៦ គ្រឿង រួមទាំងយន្តហោះ Bayraktar មួយគ្រឿងផងដែរ ។
លោកបាននិយាយថា “សរុបមកចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក យន្តហោះដ្រូនចំនួន ២៣៦ គ្រឿង ប្រព័ន្ធការពារដែនអាកាស ១៨៥ គ្រឿង រថក្រោះ និងរថពាសដែកប្រយុទ្ធផ្សេងទៀត ១,៥៤៧ គ្រឿង មីស៊ីលបាញ់ពីដីចំនួន ១៥៤ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៦១២ គ្រឿង ព្រមទាំងរថយន្តយោធា និងកាំភ្លើងពិសេសចំនួន ១,៣៤៣ គ្រឿង ត្រូវបានបំផ្លាញ” ។

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ជនស៊ីវិល ៩២៥ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាម និងជិត ១,៥០០ នាក់បានរងរបួស ខណៈមនុស្សជាង ៣.៥ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការវាយប្រហាររបស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី គំរាមជាថ្មីថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរ ក្រោមហេតុផលមួយ
ចុចអាន ៖ ធ្លាយតួលេខពិត ទាហាន រុស្ស៊ី ស្លាប់នៅ អ៊ុយក្រែន ច្រើនជាងចំនួនផ្លូវការ ២០ ដង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


