ព័ត៌មានអន្ដរជាតិ
Zelensky សរសើរ Jonhson ថា ជួយច្រើនជាងមេដឹកនាំលោកខាងលិចផ្សេងទៀត តែស្តីឲ្យប្រធានាធិបតីមួយរូបថា ខ្លាចរុស្ស៊ី (មានវីដេអូ)
លោក Volodymyr Zelensky បានសរសើរលោក Boris Johnson ថា បានជួយច្រើនជាងមេដឹកនាំដទៃទៀត ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។

នៅពេលវាយតម្លៃចំពោះការឆ្លើយតបរបស់បណ្តាប្រទេសលោកខាងលិច ប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា គាត់បានទទួលកម្លាំងចិត្តពីជនជាតិអង់គ្លេស។
ពេលសំដៅទៅប្រធានាធិបតីបារាំងវិញ, លោក Zelensky បានចោទប្រកាន់ថា លោក Emmanuel Macron មានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធ ពីព្រោះពួកគេខ្លាចរុស្ស៊ី។

លើសពីនេះ ថ្លែងនៅក្នុងទីក្រុង កៀវ លោក Zelensky បានប្រាប់ទស្សនាវដ្ដី Economist ថា ប្រទេសអាល្លឺម៉ង់ កំពុងបង្កកំហុស ដោយព្យាយាមចាត់វិធានការប្រកបដោយតុល្យភាព ព្រោះតែទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរបស់ទីក្រុង បែរឡាំង ជាមួយទីក្រុង មូស្គូ។ លោក Johnson បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំអ៊ុយក្រែន ដោយនិយាយជាមួយគាត់ស្ទើរតែរាល់ថ្ងៃ។
លោក Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍ថា “ចក្រភពអង់គ្លេសពិតជានៅខាងយើង ហើយមិនធ្វើសកម្មភាពតុល្យភាពទេ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធបញ្ជាក់ថាតើ ចក្រភពអង់គ្លេសចង់បញ្ចប់សង្រ្គាមនេះឆាប់រហ័សក្នុងវិធីណាមួយឬក៏អត់”។
នៅពេលសួរថាតើនាយករដ្ឋមន្ត្រីអង់គ្លេសមានឆន្ទៈជាងលោក Macron ក្នុងការបញ្ជូនអាវុធដែរឬទេ, លោក Zelensky បានឆ្លើយតបថា “មែនហើយ! និយាយឲ្យត្រង់ទៅ លោក Johnson គឺជាអ្នកដឹកនាំដែលជួយច្រើនជាងគេ។ មេដឹកនាំនៃប្រទេសនានា មានប្រតិកម្មទៅតាមរបៀបដែលអ្នកតំណាងរបស់ពួកគេប្រព្រឹត្ត។ ក្នុងករណីនេះ លោក Johnson គឺជាឧទាហរណ៍មួយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេស អឺរ៉ុប ចំនួន៧ ហាម ពលរដ្ឋ របស់ខ្លួន មិន ឲ្យទៅ ចូលរួម ប្រយុទ្ធ នៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


