Connect with us

ព័ត៌មានអន្ដរជាតិ

លទ្ធផលល្អចំនួន២ ទទួលបានក្នុងការចរចា រុស្ស៊ី-អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី២៩ខែមីនា លទ្ធផលវិជ្ជមានចំនួន២បានលេចចញ ដោយទី១នោះគឺប្រទេសរុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុង Chernihiv ចំណែកទី២គឺ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត។

This image has an empty alt attribute; its file name is LYNXNPEI2S00G_L.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សាបានធ្វើឡើងនៅក្នុងវិមានទីក្រុង អ៊ីស្តង់ប៊ុល ពោលគឺមានរយៈពេលជាងមួយខែ ក្រោយផ្ទុះការវាយប្រហារធំបំផុតលើប្រទេសអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលបានសម្លាប់ ឬរងរបួសមនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សជិត៤លាននាក់ភៀសខ្លួនទៅក្រៅប្រទេស និងបានបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីដោយការដាក់ទណ្ឌកម្ម។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយសកម្មភាពយោធានៅក្នុងទិសដៅ កៀវ និង Chernihiv”។

This image has an empty alt attribute; its file name is QCGWDCQNE5KCFN2LLUXAVVPEMY-1024x683.jpg

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយអំពីតំបន់ផ្សេងទៀតដែលបានជួបការប្រយុទ្ធគ្នាខ្លាំងនោះទេ រួមមានជុំវិញទីក្រុង Mariupol នៅភាគអាគ្នេយ៍ តំបន់ Sumy និង Kharkiv នៅភាគខាងកើត និង Kherson និង Mykolaiv នៅភាគខាងត្បូងផងដែរ។

ចំណែកក្រុមរបស់អ៊ុយក្រែនឯណោះវិញ បាននិយាយថា ពួកគេនឹងទទួលយកឋានៈ អព្យាក្រឹត សម្រាប់ប្រទេសនេះ ដែលមានន័យថា អ៊ុយក្រែន នឹងមិនចូលរួមសម្ព័ន្ធភាពនានាដូចជា ណាតូ នោះទេ ដែលនេះជាការទាមទារដ៏សំខាន់របស់ទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោកយាយ Baba Vanga ទស្សន៍ទាយអំពីជោគវាសនាលោក Putin ក្រោយបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម