វប្បធម៌ ជំនឿ
លោកយាយ Baba Vanga ទស្សន៍ទាយអំពីជោគវាសនាលោក Putin ក្រោយបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
លោកយាយពិការភ្នែកដែលបានទស្សន៍ទាយយ៉ាងត្រឹមត្រូវ អំពីការវាយលុករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ក៏ដូចជាការវាយប្រហារថ្ងៃទី១១ខែកញ្ញាផងដែរនោះ ធ្លាប់បានអះអាងថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីននឹងក្លាយជា “ម្ចាស់ពិភពលោក”។

ដោយត្រូវបានគេស្គាល់ថាជា Nostradamus of the Balkans, លោកយាយ Baba Vanga ដែលទទួលមរណភាពនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំ បានព្យាករណ៍នៅក្នុងបទសម្ភាសន៍ឆ្នាំ ១៩៧៩ថា ប្រទេសរុស្ស៊ីនឹងគ្រប់គ្រងពិភពលោក។
លោកយាយក៏បានធ្វើការព្យាករណ៍ដ៏គួរឲ្យភ័យខ្លាចអំពីសង្គ្រាមលោកលើកទីបី និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏មានសក្តានុពលផងដែរ។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកនិពន្ធ Valentin Sidorov, លោកយាយបាននិយាយថា “ភាពរុងរឿងរបស់លោក Putin នឹងនៅតែគ្មាននរណាប៉ះពាល់បាន”។ លោកយាយទាយថា គ្មាននរណាម្នាក់នឹងអាចបញ្ឈប់ រុស្ស៊ីបានឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងក្លាយទៅជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក បន្ទាប់ពីសង្រ្គាមអ៊ុយក្រែនបញ្ចប់ ហើយរុស្ស៊ីនឹងគ្រប់គ្រងភពផែនដី។

លោកយាយ Baba Vanga ក៏ធ្លាប់បាននិយាយដែរថា រុស្ស៊ីនឹងក្លាយជាស្តេចនៃពិភពលោក នាពេលអនាគត ហើយអឺរ៉ុបនឹងប្រែក្លាយទៅជាទីរហោឋាន។ លោកយាយលើកឡើងថា “អ្វីៗនឹងត្រូវរលាយដូចព្រិល មានតែរឿងមួយគត់គឺភាពរុងរឿងរបស់ វ្ល៉ាឌីមៀរ ពូទីន, ភាពរុងរឿងរបស់ប្រទេសរុស្ស៊ី”។
លោកយាយ និយាយទៀតថា រុស្ស៊ីនឹងកម្ចាត់មនុស្សគ្រប់គ្នាចេញពីផ្លូវរបស់ខ្លួន ហើយគ្រប់គ្រងពិភពលោក៕
តើអ្នកទាំងអស់គ្នាយល់យ៉ាងណា?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោកយាយ Baba Vanga ទស្សន៍ទាយអំពីអ្នកឈ្នះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយម្នាក់នេះនឹងគ្រប់គ្រងពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


