ព័ត៌មានអន្ដរជាតិ
ក្រោយធ្វើទស្សនកិច្ចចិន, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅ ឥណ្ឌា បន្តទៀត
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទៅដល់ទីក្រុង ញូវដែលី ហើយកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែមីនា ហើយគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃសុក្រទី០១ខែមេសានេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា ដែលដឹងពីការត្រៀមរៀបចំសម្រាប់កិច្ចពិភាក្សាបាននិយាយថា លោក Modi នឹងបញ្ជាក់ជាថ្មី និងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបញ្ឈប់អរិភាព និងអធិបតេយ្យភាពដែលមិនអាចរំលោភបំពានបាន។
លោក Lavrov ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar ផងដែរ។

មុនដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ប្រទេសឥណ្ឌា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសនីមួយៗ មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយរុស្ស៊ី។
សហរដ្ឋអាមេរិកមិនបានស្វែងរកការផ្លាស់ប្តូរនោះទេ ប៉ុន្តែកំពុងស្វែងរកប្រទេសដែលហ៊ាននិយាយខ្លាំងៗប្រឆាំងការលុកលុយ ដោយមិនសមហេតុផលរបស់រុស្ស៊ី, អំពាវនាវឲ្យបញ្ចប់អំពើហិង្សា និងប្រើឥទ្ធិពលដែលខ្លួនមានដើម្បីបញ្ចប់រឿងទាំងនោះ។

ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Elizabeth Truss ក៏បានជួបជាមួយលោក Jaishankar ផងដែរកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែមីនា ដោយបានចង្អុលបង្ហាញម្តងហើយម្តងទៀត អំពីរបៀបដែលប្រទេសនានាជុំវិញពិភពលោក បង្កើនការថ្កោលទោសលើការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន។
គួរបញ្ជាក់ជាថ្មីថា ឥណ្ឌាបានបដិសេធប្រកាន់ជំហរលើជម្លោះនៅអ៊ុយក្រែន និងបានអនុបវាទលើការបោះឆ្នោតជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ។ ឥណ្ឌាបានស្វាគមន៍មេដឹកនាំបរទេសជាច្រើនមកកាន់ប្រទេសក្នុងសប្តាហ៍នេះ ជាមួយនឹងកិច្ចពិភាក្សាផ្សេងៗអំពីបញ្ហាអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អ៊ុយក្រែន ជិតទទួលបាន ឧបករណ៍យោធាទំនើបផុតលេខពី ចក្រភពអង់គ្លេស និងអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


