ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជិតទទួលបាន ឧបករណ៍យោធាទំនើបផុតលេខពី ចក្រភពអង់គ្លេស និងអាមេរិក (មានវីដេអូ)
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន លោក Sergiy Korsunsky បាននិយាយនៅថ្ងៃសុក្រទី០១ខែមេសានេះថា អ៊ុយក្រែននឹងអាចការពារផ្ទៃមេឃរបស់ខ្លួនពីកងកម្លាំងសត្រូវបានកាន់តែល្អប្រសើរ ព្រោះខ្លួននឹងទទួលបានឧបករណ៍យោធាទំនើបបំផុត ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ លោក Korsunsky បាននិយាយថា “ពួកគេនៅតែមានឧត្តមភាពលើកម្លាំងទ័ពអាកាស យន្តហោះ និងមីស៊ីល ហើយយើងរំពឹងថា នឹងចាប់ផ្តើមទទួលបានឧបករណ៍ទំនើបៗបំផុតពីសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការពារផ្ទៃមេឃ និងទីក្រុងរបស់យើង។ នៅពេលដែលពួកគេបាញ់មីស៊ីលផ្លោងពីរយៈចម្ងាយឆ្ងាយ យើងមិនអាចទៅដល់កន្លែងបាញ់បង្ហោះបានទេ។ យើងត្រូវស្ទាក់ចាប់មីស៊ីលទាំងនោះ។ នោះហើយជាមូលហេតុដែលយើងត្រូវការឧបករណ៍ទំនើបៗ”។
យ៉ាងណាក្តី លោក Korsunsky មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីថាតើឧបករណ៍យោធាប្រភេទណាខ្លះដែលអ៊ុយក្រែន នឹងទទួលបាននោះទេ។

រឿងនេះកើតឡើងចំពេលនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បាននិយាយនៅថ្ងៃនេះដែរថា ប្រទេសរបស់លោក នឹងបញ្ជូនរថពាសដែក Bushmaster ទៅកាន់ប្រទេស អ៊ុយក្រែន។
លោក Morrison និយាយថា រថពាសដែកកង់បួន នឹងត្រូវដឹកជញ្ជូនតាមយន្តហោះ Boeing C-17 Globemaster ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើរថពាសដែកប៉ុន្មានគ្រឿង នឹងត្រូវបញ្ជូនទៅនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ឧទ្ធម្ភាគចក្រអ៊ុយក្រែន បើកការវាយប្រហារក្នុងប្រទេស រុស្ស៊ី កម្ទេចរោងចក្រប្រេង ឆេះសន្ធោសន្ធៅ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


